ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសខ្មែរ​ដំបូង​គេ រង​ការ​ផាកពិន័យ ២​លាន​រៀល មិន​គោរព​តាម​វិធានការ​ច​ក្តា​ឡី​ស័ក

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ខ្មែរម្នាក់ ក្លាយជា​ជន​ដំបូង​គេ ដែល​រង​ការ​ផាកពិន័យ​ចំនួន ២​លាន​រៀល ក្រោយ​ពី​បុរស​រូប​នេះ បាន​លួច​ដើរ​រហេតរហូត អំឡុង​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ខ្មែរម្នាក់ ក្លាយជា​ជន​ដំបូង​គេ ដែល​រង​ការ​ផាកពិន័យ​ចំនួន ២​លាន​រៀល ក្រោយ​ពី​បុរស​រូប​នេះ បាន​លួច​ដើរ​រហេតរហូត អំឡុង​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ក្នុង​ខេត្ត​ព្រះ​សីហ​នុ មិន​គោរព​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ។

បុរស​រង​ការ​ផាកពិន័យ មានមុខរ​បរជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ឯកជន​មួយ​កន្លែង ក្នុង​ក្រុងព្រះសីហនុ និង​មាន​ទីលំនៅ នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ជា​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បុរស​(សុំ​មិន​បង្ហាញ​អត្តសញ្ញាណ)​រូប​នេះ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ដើម្បី​ធ្វើការ​តាមដាន​សុខភាព ប៉ុន្តែ​រូប​គាត់​មិន​បាន​អនុវត្តន៍​តាម​ការ​ណែនាំ ដោយ​បាន​ចេញ​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។

ហេតុ​ដូច្នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ធ្វើការ​ផាកពិន័យ​លើ​បុរស​រូប​នេះ ជា​ប្រាក់​ចំនួន ២​លាន​រៀល យោង​តាម​អនុក្រឹត្យ​លេខ​២៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តី​ពី​វិធានការ​ច​ក្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

ម្យ៉ាងទៀត​ជា​ការ​ព្រមាន​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្សេង​ទៀត កុំ​ឲ្យ​យក​គំរូ​តាម និង​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​ពិសេស (៣.​កុំ និង​៣.​ការពារ​) របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ