ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ដ៏​សោកសៅ​! តារា​សម្តែង អ៊ុ​ន សុធា ជួប​ទុក្ខ​ដោយ​បាត់បង់​បងប្រុស​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ទៀត​ដែល​ជា​រឿង​ស្រពោន​ចិត្ត ព្រោះតែ​បងប្រុស​បង្កើត​របស់​តារា រាង​មាំ អ៊ុ​ន សុធា បាន​ទទួលមរណភាព​ហើយ ។ រឿង​នេះ​បាន​បង្ក​អោយ​មាន​ភាព​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ទៀត​ដែល​ជា​រឿង​ស្រពោន​ចិត្ត ព្រោះតែ​បងប្រុស​បង្កើត​របស់​តារា រាង​មាំ អ៊ុ​ន សុធា បាន​ទទួលមរណភាព​ហើយ ។ រឿង​នេះ​បាន​បង្ក​អោយ​មាន​ភាព​ភ្ញាក់ផ្អើល ហើយ​នឹក​អាណិត​តារា​ប្រុស​រូប​នេះ​ជា​ខ្លាំង​។

តារា​សម្តែង អ៊ុ​ន សុធា បាន​ជួប​នូវ​ទុក្ខ​ព្រួយ​មួយទៀត​ហើយ គឺ​ទុក្ខ​បាត់បង់​បងប្រុស​ធំ ដែល​ជា​លោក​គោរព​ស្រឡាញ់​។ លោក​ហាក់​ស្លុតចិត្ត​ពេល​ទទួល​ដំណឹង​នេះ ហើយ​ទាំង​សាច់ញាតិ និង​បងប្អូន​មហា​សោកស្តាយ នៅ​ពេល​ឃ្លាតឆ្ងាយ​សមាជិក​ម្នាក់​ទៀត មិន​អាច​វិល​វិញ​។

ដំណឹង​ស្លុតចិត្ត​មួយទៀត​ហើយ ដែល​អ្នកសិល្បៈ​បានដឹង ដោយសារ​ពេល​នេះ​បងប្រុស តារា​សម្តែង អ៊ុ​ន សុធា លាចាក​លោក​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​នេះ​។ នោះ​ជា​បងប្រុស​ទី​១ របស់​លោក​ដែល​រង​នូវ​ជំងឺ​ធ្ងន់ ហើយ​ក៏​អស់​សង្ខារ​ក្នុង​វ័យ​៥០​ជាង​។

សម្រាប់​លោក​អ៊ុ​ន សុធា ដែល​បាន​បាត់បង់​សមាជិក​បង្កើត​ម្នាក់​ទៀត​។ លោក​មានទឹក​មុខ​ស្រពោន​មិនដឹង​និយាយ​អ្វី​ចេញ​។ តាម​ការ​ឱ្យ​ដឹង​ថា បងប្រុស​របស់​លោក​កើត​ជំងឺមហារីក ដែល​បាន​សម្រាក​ព្យាបាល​អស់​ជា​ច្រើន​ខែ​នៅ​ក្នុង​មន្ទីរពេទ្យ​។ បើ​ទោះជា​មានការ​ជួយ​ខ្នះខ្នែង​ព្យា​បាល​ក៏​ដោយ ក៏ ស្ថាន​ការ​នៅ​មិន​អាច​ទប់ទល់​បាន រហូត​បាន​ត្រឹមតែ​សោកស្តាយ​ប៉ុណ្ណោះ​។ នេះ​ជា​ការ​ផ្តល់​ដំណឹង​ដល់​សាច់ញាតិ និង​មិត្ត​នៅ​ក្នុង​សង្គម​សិល្បៈ​ទាំងអស់​បាន​ជ្រាប​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ