វិមាន​កា​ពី​តូ​ល​អា​មេ​រិ​ក រង​ការ​គំរាម​កំហែង​​វាយប្រហារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​កា​ពី​តូ​ល​អា​មេ​រិ​ក រង​ការ​គំរាម​កំហែង​​វាយប្រហារ

1 ខែ មុន

សហរដ្ឋអាមេរិក ៖ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ហើយ​ការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នានា ត្រូវ​បាន​ធ្វើ​ដោយ​រហ័សរហួន​នៅ​ក្នុង​សភា​អា​មេ​រិ​ក បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​របស់​ប៉ូលិស​ពី​លទ្ធភាព​នៃ​គម្រោង​វាយប្រហារ​របស់​កងជីវពល​មួយ​នា​ថ្ងៃទី​៤ មីនា លើ​វិមាន​កា​ពី​តូ​ល ដែល​មុន​នេះ​ជា​គោលដៅ​នៃ​ការ​លុក​ចូល​អុកឡុក​បង្ហូរឈាម​ពី​សំណាក់​ពួក​បាតុករ​ស្និទ្ធ​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៦ មក​រា ។…

សហរដ្ឋអាមេរិក ៖ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ហើយ​ការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នានា ត្រូវ​បាន​ធ្វើ​ដោយ​រហ័សរហួន​នៅ​ក្នុង​សភា​អា​មេ​រិ​ក បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​របស់​ប៉ូលិស​ពី​លទ្ធភាព​នៃ​គម្រោង​វាយប្រហារ​របស់​កងជីវពល​មួយ​នា​ថ្ងៃទី​៤ មីនា លើ​វិមាន​កា​ពី​តូ​ល ដែល​មុន​នេះ​ជា​គោលដៅ​នៃ​ការ​លុក​ចូល​អុកឡុក​បង្ហូរឈាម​ពី​សំណាក់​ពួក​បាតុករ​ស្និទ្ធ​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៦ មក​រា ។

Picture

បណ្ដា​សមាជិក​នៃ​ចលនា​ស្ដាំ​និយម​ជ្រុល QANON ដែល​មិន​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក
ចូ បៃ​ដិ​ន ធ្លាប់​និយាយ​ថា ថ្ងៃ​ទី​៤ មីនា​នឹង​ឃើញលោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី
អាណត្តិ​ទី​២ ។ មុន​ពេល​ថ្ងៃ​នោះ​មក​ដល់​ប៉ូលិស​បានតាមដាន​ត្រួតពិនិត្យ ការ​អំពាវនាវ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​មនុស្ស​ស្និទ្ធ​លោក​ត្រាំ​នា​ថ្ងៃ​ទី​៤ មីនា ក្នុង​ប្រទេស​ដែល​នៅ​មិន​ទាន់​រសាយ​អារម្មណ៍​នៅឡើយ​ចំពោះ​ការ​វាយប្រហារ​វិមាន​កា​ពី​តូ​ល​កាលពី​ថ្ងៃ​ទី​៦ មក​រា ។

នា​ថ្ងៃ​ទី​៣ មីនា កងកម្លាំងទទួល​បន្ទុក​ការពារ​វិមាន​សភា​បាន​រាយការណ៍​ពីការ​គំរាមកំហែង​មួយ ។ ប៉ូលិស​បាន​ព្រមាន​ប្រាប់ថា យើង​ទទួល​បាន​ព័ត៌មាន​នានា​នា​ដែល​បង្ហាញ​ពី​លទ្ធភាព​នៃ​គម្រោង​មួយ​របស់​ពួក​ជីវពល​មួយ​ក្រុម ដែល​សំដៅ​សម្រុកចូល​ក្នុង​វិមាន​កា​ពី​តូ​ល​នា​ថ្ងៃ​ទី​៤ មីនា ។ ប៉ូលិស​អះអាង​ថា​បាន​ត្រៀម​ទប់ទល់​ចំពោះ​រាល់​ការ​គំរាមកំហែង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo