បង្ក្រាបបានទាំងសំបុក មានទាំងប្រុសមានទាំងស្រីទៀតផង
- បាត់ដំបង
ខេត្តបាត់ដំបង៖ មុខសញ្ញាជូញដូរគ្រឿង.ញៀ.នយ៉ាងសកម្មនៅក្នុងមូលដ្ឋានចំនួន០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៣មីនា នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នង ស្រុកឯកភ្នំ រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួនផង។
លោក សុខ និមល ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់នោះ ១-ឈ្មោះ គក់ គឹមសួង ហៅ ទីង អាយុ១៧ឆ្នាំ ២-ឈ្មោះ បូ ចិន អាយុ៤១ឆ្នាំ ៣-ឈ្មោះ ណើប ណៃ អាយុ៣៧ឆ្នាំ និង ៤-ឈ្មោះ គុជ អាស៊ីយ៉ាស ស្រីអាយុ៣៩ឆ្នាំ។
លោកថា ក្រុមនេះត្រូវបានកម្លាំងជំនាញនៃអធិការស្រុកឯកភ្នំ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយថែមទាំងដកហូតបានគ្រឿងញៀនមួយចំនួនផង ដែលពួកគេលាក់ទុកជាប់ខ្កួន។ យោងតាមរបាយការណ៏សមត្ថកិច្ច វត្ថុតាងដែលរឹបអូសបានពីក្រុមជូញដូរគ្រឿងញៀន មានថ្មាំញៀនប្រភេទមេតាំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៣ថង់ ស្មើទម្ងន់២,៣៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ និងថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
លោក សុខ និមល បាននិយាយថា បើតាមសេចក្ដីរាយការណ៏ពីមន្ត្រីមូលដ្ឋាន ក្រុមជំនួញគ្រឿងញៀនប្រុស ស្រីទាំង០៤នាក់ខាងលើនេះ គឺជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ មន្ត្រីជំនាញបានតាមដានសកម្មភាពក្រុមនេះជាប្រចាំរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាមួយនឹងវត្ថុតាងមួយចំនួនផង។
ជាមួយនឹងការឃាត់ខ្លួន និង នៅចំពោះមុខវត្ថុតាង ក្រុមនេះបានសារភាពទទូលស្គាល់ថា វត្ថតាងនានាដែលសមត្ថកិច្ចបានដកហូតនោះពិតជារបស់ពួកខ្លួនមែន។ លោក សុខ និមល បានបញ្ជាក់ថា ក្រោយពីសួរនាំ ពេលនេះ លោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនក្រុមជំនួនគ្រឿងញៀនប្រុស ស្រីមួយសំបុកនេះទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ