អស្ចារ្យ​! Barca វាយបក​ទម្លាក់ Sevilla ឆ្លងទៅវគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! Barca វាយបក​ទម្លាក់ Sevilla ឆ្លងទៅវគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey

1 ខែ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey បន្ទាប់​ពី​វាយបក​ទម្លាក់​ក្រុម​ខ្លាំង Sevilla…

អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey បន្ទាប់​ពី​វាយបក​ទម្លាក់​ក្រុម​ខ្លាំង Sevilla ដែល​មាន​គ្នា​ត្រឹម​១០​នាក់ក្នុងជើងទី២ ដោយលទ្ធផល ៣-០​។

Picture

រំលឹក​កាលពី​ជំនួប​ជើង​ទី​១ នៅ​ទឹកដី​ក្រុម Sevilla​ ​ម្ចាស់ផ្ទះ​យកឈ្នះ​ដោយ​លទ្ធផល ២-០​។ ប៉ុន្តែ​សម្រាប់​ជំនួប​ជើង​ទី​២​កាលពី​យប់មិញ ម្ចាស់ផ្ទះ Barcelona បាន​វាយបក​៣​គ្រាប់​យកឈ្នះ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​។

Picture

ដោយ​គ្រាប់​ទី​១ សម្រេច​បាន​ដោយ​កីឡាករ Dembélé នៅ​នាទី​១២ ក្នុង​តង់​ទី​១​។ នឹង​គ្រាប់​ទី​២ សម្រេច​បាន​ដោយ​កីឡាករ Gerard Piqué នៅ​នាទី ៩០+៤ ចុង​តង់​ទី​២ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​។ ហើយ​កីឡាករ Martin Braithwaite គឺជា​អ្នក​សម្រេច​បាន​គ្រាប់​ទី​៣ នៅ​នាទី​៩៥ ដែល​ជា​គ្រាប់​ទម្លាក់ Sevilla ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​ដោយ​សរុប​ទាំង​២​ជើងលទ្ធផល ៣-២ ។

Picture

Barca កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​មុន​ រង់ចាំ​ការ​ប្រកួត​រវាង​ក្រុម Athletic Bilbao និង Levante នៅ​យប់​នេះ ខណៈ​កាលពី​ជើង​ទី​១​នៅ​ទឹកដី Bilbao ក្រុម​ទាំង​២​បញ្ចប់​ទៅ​ដោយ​ស្មើគ្នា ១​-​១​។ ដោយឡែក​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ខាង​មុខ​៕