អស្ចារ្យមែន! ឆ្នាំទាំង៧ធ្វើឱ្យគេច្រ​ណែ​នគ្រប់គ្នាហើយថ្ងៃនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យមែន! ឆ្នាំទាំង៧ធ្វើឱ្យគេច្រ​ណែ​នគ្រប់គ្នាហើយថ្ងៃនេះ

1 ខែ មុន

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៧ ថោះ វក មមែ រោង ឆ្លូវ កុរ ម្សាញ់ លេខ​ឡើង​លាភ​សំណាង​179$​ដែល​ជា​ឆ្នាំ​ត្រូវ​ជួប​លាភ​ធំ…

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៧ ថោះ វក មមែ រោង ឆ្លូវ កុរ ម្សាញ់ លេខ​ឡើង​លាភ​សំណាង​179$​ដែល​ជា​ឆ្នាំ​ត្រូវ​ជួប​លាភ​ធំ លុយ​ធំ ប្រជុំ​មហា​សំណាង​ចូល​មក​ទាំង​៩​ទិស ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​សព្វសារពើ​មាន​លាភ​មាន​លុយ​ចូល​មក​ផ្ទួន​ៗ និង​ជោគជ័យ​គ្រប់​ការងារ​ទាំងអស់ ។ ប្រញាប់​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​តាម​ហុងស៊ុយ​33333$​ឥឡូវនេះ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង​ភ្លាម ។

ឆ្នាំថោះ ង៉ូ​វ​ហេង​ឡើង​ខ្លាំង រាសី​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ទាក់ទង​ការងារ​នឹង​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​បាន​ផល​ច្រើន​ចម្រើន​លើសលប់ តែបើ​ជា​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព​ស្ថាប័ន​វិញ​ក៏​រឹតតែ​ជោគជ័យ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ង៉ូ​វ​ហេង​ឥឡូវនេះ ។

ឆ្នាំវក លោក​អ្នកមាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ពណ៌​នាំ​លាភ លឿង បួងសួង​សុំ​សំណាង​ចូល​មក​ក្នុង​ជីវិត​ឥឡូវនេះ ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃស្អែក​នេះ​ការងារ​លោក​អ្នកមាន​ភាព​រលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ​ប្រាកដ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក ផ្លូវគោក ឬ​ផ្លូវអាកាស​ច្បាស់​ជា​ទទួលផល​ជោគជ័យ ។ ទាំង​សុខភាព ទាំង​លុយកាក់​មិន​មាន​អ្វី​ចោទ​ទេ គឺ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំរោង លាភ​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​កាក់កប​កាន់តែ​ខ្លាំង ពណ៌​នៃ​លាភ ក្រហម នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​នៅ​ថ្ងៃស្អែក​នេះ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​សព្វ​កិច្ចការ​រមែង​រីក​ចម្រើន​រុងរឿង​ទទួល​ផ្លៃ​ផ្កា​ហួស​ពី​ការ​គិត មិន​ថា​ជា​រឿង​ការងារ​ប្រចាំ​ថ្ងៃ បញ្ហា​ប្រាក់​កាក់ មុខរបរ​រក​ទទួលទាន ជំនួញ​ជួញដូរ និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​សុទ្ធតែ​ជោគជ័យ​គ្រប់​ទម្រង់​ការងារ​ទាំងអស់ ។

ឆ្នាំកុរ នៅ​ថ្ងៃស្អែក​នេះ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​កិច្ច​ការងារ​នានា​ដែល​លោក​អ្នក​តាំងចិត្ត​ធ្វើ នោះ​ក៏​ទទួលផល ទទួល​បាន​លាភ​កម្រៃ​ដ៏​ច្រើន​លើសលប់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​តែង​សម្រេច​ផល​សម​ដូច​បំណង លោក​អ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ លាភ​តូច​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ហួស​បំណងប្រាថ្នា ពណ៌​នៃ​លាភ ផ្កាឈូក នៅ​ថ្ងៃស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរ​ហៀ​រ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិ​ស​​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ច​ម្រើ​ន​រុងរឿង ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ស្រស់ស្រាយ​ជា​និច្ច ៕ សាន សារិន