ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរខែដើមឆ្នាំនេះ ដំឡូងមី ស្វាយ​ចន្ទី នាំចេញកើនឡើងតែអង្ករ​ថយចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំបពេញ ៖ ក្នុងស្ថានការណ៍ជំងឺកូវីដ ១៩ កំពុងរាតត្បាត ការនាំចេញកសិផលខ្មែរនៅដើមឆ្នាំ ២០២១ ​មានស្ថានភាពខុសគ្នាកសិផលខ្លះបានកំណើននាំចេញប៉ុន្តែកសិផលខ្លះបានថយចុះពីសេសអង្ករតែម្តង ។ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ…

រាជធានីភ្នំបពេញ ៖ ក្នុងស្ថានការណ៍ជំងឺកូវីដ ១៩ កំពុងរាតត្បាត ការនាំចេញកសិផលខ្មែរនៅដើមឆ្នាំ ២០២១ ​មានស្ថានភាពខុសគ្នាកសិផលខ្លះបានកំណើននាំចេញប៉ុន្តែកសិផលខ្លះបានថយចុះពីសេសអង្ករតែម្តង ។ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ ២០២០ ។ កសិផលខ្មែរនាំចេញ ទៅកាន់​គោលដៅចំនួន ២៥ ប្រទេស ។ នេះបើតាមការឲ្យដឹងរបស់លោករដ្ឋមន្រ្តី វេង សាខុន ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានឲ្យដឹងថា ក្នុងចំណោមផលិតផលដែល​បាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា ដំឡូងស្តូវ ស្វាយចន្ទី ពោត ម្ទេសជាដើម។

បើតាមលោករដ្ឋមន្រ្តីថា ២ខែដើមឆ្នាំ ២០២១នេះកម្ពុជាបាននាំចេញ ដំឡូងមីក្រៀមមាន​ចំនួន ៨០២ ៤៥១,៥៦តោន ឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០តោន ស្រូវចំនួន ២៨៧ ៨៥០,០០តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១តោន គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤តោន  ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧តោន  ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២តោន ជាដើម ។

ចំណែកការនាំចេញអង្ករនៅក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២១នេះវិញមាន ក្នុងរង្វង់​ទឹកប្រាក់ ៦៤.៥៣លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២តោន ដែលការនាំចេញក្នុងរយៈពេល ២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ ២០២០ ។

ការថយចុះនេះត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងពន្យល់ថា “ការថយចុះនេះ​គឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត ៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩ ។ «ស្ថាប័នសំខាន់លើជំនួញស្រូវអង្ករមួយនេះឲ្យដឹងបន្ថែមថា ស្របពេលនេះផងដែរ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ ២០២១ ដែលជាខែមុននេះវិញ យើងឃើញថា របត់នៃការនាំចេញអង្ករកម្ពុជា ក្នុងខែកុម្ភៈនេះ កំពុងឈានទៅរកការកើនឡើង​ជាវិជ្ជមានជាបណ្តើរៗ ។ ជាក់ស្តែង ខែមករា ឆ្នាំ ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣៤២៧៣តោន ទៅកាន់ទិសដៅចំនួន ២៨ប្រទេសតែប៉ុណ្ណោះ តែនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១នេះ ការនាំចេញ បានកើនឡើងបាន ២២% ពោលគឺឡើងដល់ ៤១៩៤៩តោន និងទិសដៅទីផ្សារទៀត សោតក៏កើនដល់ ៣៥ប្រទេសផងដែរ ។

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមាន​ចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧ ៦៣០តោន ។ រីឯទីផ្សារធំទី ២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មាន​ចំណែក ២៤.៩១% គិតជាបរិមាណមានចំនួន ១៨ ៩៩៦តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេស បារាំង ដែលមានចំនួន ៨ ៨៥០តោន ។ ទីផ្សារបន្ទាប់ ដែលមានចំណែក ៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសាំងហ្កាពួរ ដែលមានចំនួន ៦ ២២៩តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣ ៣៦៧តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម ។

គួរបញ្ជាក់ផងដែរថា ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២១នេះ ចំណែកធំជាងគេ គឺ ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥ ៣៧៤តោន ។ អង្ករស ត្រូវបាននាំចេញ ១០ ១១៦តោន និងអង្ករចំហុយ មាន៧៣២ តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ