បង្កហើយចង់រត់ ពលរដ្ឋនាំគ្នា​តាម​ដេញ​ស្ទាក់​​ដល់​មុខ​ផ្ទះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្កហើយចង់រត់ ពលរដ្ឋនាំគ្នា​តាម​ដេញ​ស្ទាក់​​ដល់​មុខ​ផ្ទះ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ បណ្តាលឱ្យមនុស្ស​រង​របួសធ្ងន់ តែរថយន្ត​បង្ក​ មិនបាន​ឈប់​នោះទេ បែរព្យាយាម​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ តែត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ស្ទាក់​ឃាត់​រហូត​ដល់​ផ្ទះ បង្កអោយ​មានការ​ភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែរ ​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១…

រាជធានីភ្នំពេញ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ បណ្តាលឱ្យមនុស្ស​រង​របួសធ្ងន់ តែរថយន្ត​បង្ក​ មិនបាន​ឈប់​នោះទេ បែរព្យាយាម​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ តែត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ស្ទាក់​ឃាត់​រហូត​ដល់​ផ្ទះ បង្កអោយ​មានការ​ភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែរ ​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១ ខែ​ មីនា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តាព្រូស ពណ៌ឈាម​ជ្រូក​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ត្រឡប់​ចូល​ផ្ទះ​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM-9149 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ក្នុង​ល្បឿន​មធ្យម រង​របួសធ្ងន់​ត្រូវ​បាន​ឯក​សម្ភព​ស័​ង្គ​ម៉ា​រី​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧​ពណ៌​ខ្មៅ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ត្រង់​ខ្លោង​ទ្វារ​បុរី​សែន​មនោ​រម្យ ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ប្រូស​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ក្នុង​គោលបំណង​ត្រឡប់​ចូល​ផ្ទះ​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ។

​ភ្លាម​ៗ​នោះ​ រថយន្ត​បង្ក​ក៏​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ខាង​រថយន្ត​ឯកជន​ស័​ង្គ​ម៉ា​រី​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​រថយន្ត​បង្ក​ខណៈ​ពេល​បុក​ជន​រង​គ្រោះ​ហើយ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ផ្ទះ ម្ចាស់​រថយន្ត​បង្ក​បាន​បើករថយន្ត​ចូល​ទៅ​ក្នុងផ្ទះ​ហើយ​បាន​បិទទ្វារ​ជិត​ដោយ​មិន​ព្រម​ចេញ​មក​ដោះស្រាយ​ទេ ។

បន្ទាប់​មក​ មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំ​បូល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ខុស​គោលដៅ​បាន​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ។ ភ្លាម​ៗ​នោះ​ដែរ កំលាំង​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ដល់​ផ្ទះរថ​យន្ត​បង្ក​បាន​ទាក់ទង​ទៅ​ម្ចាស់​រថយន្ត​បង្ក​ដែរ​តែ​ម្ចាស់​រថយន្ត​ព្រម​ចេញ​មក​ដោះស្រាយ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ឡើយ​។ ក្រោយ​ពេល​កើតហេតុ​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បានអោយ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​ចាំ​ព្រឹក​ឡើង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​៣​បន្ត ៕

Picture