តំលៃស្រូវប្រាំង ឆ្នាំនេះ ប្រសើរ​ជាង​ឆ្នាំមុន ព្រោះឆ្នាំនេះ ស្រូវខ្វះ​ទឹក បណ្តាលខូចច្រើន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំលៃស្រូវប្រាំង ឆ្នាំនេះ ប្រសើរ​ជាង​ឆ្នាំមុន ព្រោះឆ្នាំនេះ ស្រូវខ្វះ​ទឹក បណ្តាលខូចច្រើន

1 ខែ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ តំលៃស្រូវប្រាំងឆ្នាំនេះ ប្រសើរជាងឆ្នាំមុន ព្រោះឆ្នាំនេះ ស្រូវខ្វះទឹក បណ្តាលខូចច្រើន នៅស្រុកមង្គលបូរី។ ប្រជាកសិករ បានប្រាប់​ថា តំលៃស្រូវប្រាំងឆ្នាំនេះ…

បន្ទាយមានជ័យ៖ តំលៃស្រូវប្រាំងឆ្នាំនេះ ប្រសើរជាងឆ្នាំមុន ព្រោះឆ្នាំនេះ ស្រូវខ្វះទឹក បណ្តាលខូចច្រើន នៅស្រុកមង្គលបូរី។

ប្រជាកសិករ បានប្រាប់​ថា តំលៃស្រូវប្រាំងឆ្នាំនេះ ប្រសើរជាងឆ្នាំមុន​ ព្រោះតែឆ្នាំនេះ ស្រូវខ្វះទឹកបូមបញ្ចូល បណ្តាលឲ្យខូចច្រើន។ ប៉ុន្តែស្រូវ​ទទួល​ផលបាន ភាគច្រើន​កសិករ ធ្វើក្បែរប្រព័ន្ធទឹក។ បើអ្នកធ្វើឆ្ងាយប្រព័ន្ធទឹក គ្មានទឹកបូមបញ្ចូល បណ្តាលស្វិតចេញមិនរួច ស្វិតងាប់។

ប្រជាកសិករ បានបញ្ជាក់ថា ឆ្នាំ២០២០-២០២១នេះ ខេត្តបន្ទាយមានជ័យ រងគ្រោះដោយទឹកជំនន់ បណ្តាលឲ្យ​ប៉ះពាល់ដំណាំកសិកម្ម បណ្តាលឲ្យខូច ហើយពេលទឹកស្រក បង្កបង្កើនផល និងស្តារឡើងវិញ។ ប៉ុន្តែឆ្នាំនេះ ស្រូវប្រាំង មានដើមដងល្អ តែខ្វះទឹកបូមបញ្ចូលស្រែ បណ្តាលឲ្យ​ខូចស្វិតងាប់ ចេញមិនរួច។ ​

ប្រជាកសិករស្រុកមង្គលបូរី បានបញ្ជាក់ថា ស្រូវឆ្នាំ២០២១នេះ ទទួលផលក្នុង ១ហិកតា ៤ទៅ ៥តោន ហើយតំលៃប្រសើរជាងឆ្នាំមុន ដោយឈ្មួញកណ្តាលមកទិញដល់ស្រែ ដោយតំលៃលក់ដំបូង ស្រូវសែនក្រអូប ក្នុង ១តោន តំលៃ ៩​៥០០បាត និងស្រូវអ៊ីអ៊ែរ ក្នុង ១តោន តំលៃ ៨​០០០បាត។ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រូវសែនក្រអូបលេខ១ ទំងន់ ១តោន តំលៃ ៩​០០០បាត លេខ២ តម្លៃ១តោន ៨០០០បាត និងស្រូវអ៊ីអ៊ែរ ១តោន តំលៃ ៧.២០០បាត។

យោងតាមទីផ្សារស្រូវរបស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ តំលៃស្រូវសែនក្រអូបសើមលេខ១ តំលៃក្នុង ១គីឡូក្រាម ១​២៤៤រៀល និងស្រូវសែនក្រអូបស្ងួត ក្នុង ១គីឡូក្រាម តំលៃ ១​៣៣៨រៀល​។

​របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២០-២០២១នេះ ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង មានផ្ទៃដី ៥៥ ០៦៧ហិកតាទោះជាឆ្នាំនេះ ខ្វះទឹកបញ្ចូលស្រូវ តែកន្លែងដែលទទួលបានផល ក្នុង ១ហិកតា ៤ ទៅ ៥តោន បើប្រៀបធៀប ឆ្នាំ២០១៩-២០២០ បង្កបង្កើនផលស្រូវប្រាំង​បាន ៤៧ ៦២៦​ហិកតាទទួលផលបានក្នុង ១ហិកតា ៣ ទៅ ៤តោន៕ ដោយ៖ ប៊ុន ធឿន

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture