ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​ខ្លួន​លោកស្រី​ស៊ូ​ជី​ មក​កាន់​តុលាការ​ ការ​បង្ក្រាប​បាតុកម្ម​នៅ​តែ​បន្ត

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នៅ​មី​យ៉ា​ន់​ម៉ា​បាតុកម្ម​ថ្មី​ៗ​ដែល​រង​ការ​បង្ក្រាប​ដោយ​ប៉ូលិស​កើត​មាន​បន្ត​ទៀត​​​នា​ថ្ងៃ​ទី​១ ខែ​​មីនា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស ក្រោយ​ការ​បង្ក្រាប​ដ៏​ចាស់ដៃ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​។ ទន្ទឹម​នឹង​នេះ​ដែរ ​អតីត​មេដឹកនាំ​ប្រទេស លោកស្រី​អ៊ួ​ង…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នៅ​មី​យ៉ា​ន់​ម៉ា​បាតុកម្ម​ថ្មី​ៗ​ដែល​រង​ការ​បង្ក្រាប​ដោយ​ប៉ូលិស​កើត​មាន​បន្ត​ទៀត​​​នា​ថ្ងៃ​ទី​១ ខែ​​មីនា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស ក្រោយ​ការ​បង្ក្រាប​ដ៏​ចាស់ដៃ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​។ ទន្ទឹម​នឹង​នេះ​ដែរ ​អតីត​មេដឹកនាំ​ប្រទេស លោកស្រី​អ៊ួ​ង ​សាន់​ស៊ូ​ជី​ បាន​លេច​មុខជា​ថ្មី នា​ថៃ្ង​ទី​១ ​មីនា​នោះ ​នៅ​មុខ​តុលាការ​។

តុលាការ​មី​យ៉ា​ន់​ម៉ា​ផ្ដោត​នា​ថ្ងៃ​ទី​១​មីនា លើ​ករណី​នៃ​អតីត​មេដឹកនាំ​រូប​នោះ ដែល​ជាប់ចោទ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធ​រថា រារាំង​ច្បាប់​ស្ដី​ពី​ពាណិជ្ជកម្ម​និង​សុខាភិបាល​។ ម្យ៉ាងទៀត​កង​កម្លាំង​សន្តិសុខ​បាន​បាញ់​ជា​ថ្មី​លើ​ពួក​បាតុករ ក្រោយ​ទិវា​នៃ​កា​រប​ង្រា្ក​ប​យ៉ាង​បង្ហូរឈាម​តាំងពី​រដ្ឋប្រហារ​មក​។

លោកស្រី​ស៊ូ​ជី ​ដែល​គេ​ដាក់​នៅ​កន្លែង​សម្ងាត់​មួយ ចាប់តាំងពី​ការ​ចាប់ខ្លួន​មក បាន​នាំ​មក​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ ដែល​បើក​ធ្វើ​សវនាការ​បែប​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ ដោយ​លោកស្រី​ហាក់​មាន​​សុខភាព​ល្អ​។

​លោកស្រី​ត្រូវ​នាំ​មក​កាន់​តុលាការ ពី​បទ​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​វិទ្យុទាក់ទង និង​ពី​បទ​បំពាន​ការ​​រឹ​ត​ត្បិត​ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​។ តុលាការ​ផ្ដោត​ជា​ពិសេស​លើ​កាល​បរិច្ឆេទ​នៃ​សវនាការ​កាត់ទោស​លោកស្រី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ birmanie

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ