ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ បាន​ស្ថាប​នា​រួចរាល់ ត្រៀម​ទទួលភ្ញៀវ​ទេស​ចរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ បាន​ស្ថាប​នា​រួចរាល់ ត្រៀម​ទទួលភ្ញៀវ​ទេស​ចរ

1 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​នេះ ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្ថាបនា​រួចរាល់​អស់ហើយ ជា​ពិសេស​ផ្លូវ​ឡើង​ដល់​កន្លែង​កំសាន្ត គឺ​ល្អ​តែ​ម្តង​លែង​មាន​ក្បាល​ថ្ម​ដូច​មុន លុះ​ខាង​មន្ទីរ​ជំនាញ​រៀបចំ​រួចរាល់​ហើយ អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​នេះ ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្ថាបនា​រួចរាល់​អស់ហើយ ជា​ពិសេស​ផ្លូវ​ឡើង​ដល់​កន្លែង​កំសាន្ត គឺ​ល្អ​តែ​ម្តង​លែង​មាន​ក្បាល​ថ្ម​ដូច​មុន លុះ​ខាង​មន្ទីរ​ជំនាញ​រៀបចំ​រួចរាល់​ហើយ អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​តែ​ម្តង ។

Picture

​​ក្នុងនោះ ត្រូវបានលោក​ជំទាវ​អភិបាលខេត្ត​ ​បាន ស្រី​មុំ ឣ​ភិ​បាល​នៃ​គណ​:​ឣ​ភិ​បាល​ខេត្ត​ប៉ៃលិនចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវទឹក​ធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ​នៅព្រឹក​ថ្ងៃ​ទី​២៨ ​កុម្ភ​: ឆ្នាំ​២០២១ ​ ហើយ​ក៏​មានវត្ត​មាន​របស់ឯកឧត្តម សៅ សា​រ៉ាត់ ឣ្ន​ក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​មន្ទីរ​ឣ​ង្គ​ភាព​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​ស្ថាបនា​ផ្លូវ​ទៅ​កាន់​រម្យ​ណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ឣូ​រ​តា​វ៉ៅ ដើម្បី​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ​និង​ឣ​ន្ត​រ​ជាតិ​ ចូល​មក​លេង​កំសាន្ត ។

Picture

សូម​បញ្ជាក់​ថា រម្យ​ណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ឣូ​រ​តា​វ៉ៅ មាន​ទឹកធ្លាក់​រហូត​ដល់​៧​ជាន់ មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

Picture
Picture
Picture
Picture
Picture
Picture