ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រញាប់​ទៅ​ណា​! បំពាន​ភ្លើង​ស្តុប មក​ពន្លះ​ម៉ូតូ​កង់​បីដូច​គ្នា រួច​កៀប​ជាប់​​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បំពាន​ភ្លើងស្តុប​ចរាចរណ៍​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​កង់​បី រួច​កៀប​ជាប់​គ្នា បន្ទាប់​មក​រុញច្រាន​ទៅ​បុក​កន្លែង​លក់​បបរ​.​សទៀត បណ្តាល​ដួល​ឆ្នាំង​បបរ​.​ស ចាក់​កំពប់​រាយ​ប៉ាយ​ពេញ​​កន្លែង​លក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​11​និង​10​នាទី​យប់ ថ្ងៃ​ទី​27…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បំពាន​ភ្លើងស្តុប​ចរាចរណ៍​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​កង់​បី រួច​កៀប​ជាប់​គ្នា បន្ទាប់​មក​រុញច្រាន​ទៅ​បុក​កន្លែង​លក់​បបរ​.​សទៀត បណ្តាល​ដួល​ឆ្នាំង​បបរ​.​ស ចាក់​កំពប់​រាយ​ប៉ាយ​ពេញ​​កន្លែង​លក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​11​និង​10​នាទី​យប់ ថ្ងៃ​ទី​27 ខែកុម្ភៈ ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​លេខ​182 កែង​នឹង​ផ្លូវ​265 ទល់មុខ​ក្លោ​ង​ទ្វារ​ផ្សារ​សំណង់​12 ក្នុង​សង្កាត់​ទឹកល្អក់​3 ខណ្ឌទួលគោក ។

យោង​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​កង់​បី​រង​គ្រោះ​ម៉ាក​TVS ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1HJ-5748 បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​បើក​ម៉ូតូ​កង់​បី​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​265 ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ភ្លើងស្តុប​អតិ​ភាព​ខាង​គាត់ ក៏​បើក​ឆ្លងផ្លូវ​។

ម្ចាស់​ម៉ូតូ​កង់​បី​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​នោះ​ក៏​មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត ម៉ាក baja RE ពណ៌​លឿង​ដូច​គ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ 1HF-4632 ធ្វើ​ដំណើរ​ឆ្លងផ្លូវ​តាម​បណ្តោយ​ផ្លូវ​182 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដោយ​បំពាន​ភ្លើងស្តុប​ចរាចរណ៍ មក​បុក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​កង់​បី​របស់​គាត់​ពេញទំហឹង ធ្វើ​ឱ្យ​ម៉ូតូ​កង់​បី​កៀប​ជាប់​គ្នា រួច​ក៏​រុញច្រាន​ទៅ​បុក​ចូល​កន្លែង​លក់​បបរ​.​ស បណ្តាល​បុក​ត្រូវ​ឆ្នាំង​បបរ​ដួល​កំពប់​ចាក់​បបរ​.​ស​ចោល និង​ធ្លាក់​ចានឆ្នាំង​រាយ​ប៉ាយ​ពេញ​កន្លែង​លក់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ម៉ូតូ​កង់​បី​រង​គ្រោះ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង រួញ​ស្រុញ​ចូល​គ្នា និង​បែក​កញ្ចក់​មុខ ចំណែក​អ្នកបើកបរ​រង​របួស​ជើង​ចេញ​ឈាម​តិចតួច រីឯ​ម៉ូតូ​កង់​បី​បង្ក​វិញ ខូចខាត​មួយ​កំណាត់​មុខ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួសធ្ងន់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​ម៉ូតូ​កង់​បី​បង្ក ម៉ាក baja ព្រម​ទទួលខុសត្រូវ និង​សងការ​ខូច​ខាត​ទៅ​កាន់​អ្នកលក់​បបរស​ចំនួន​15​ម៉ឺន​រៀល និង​យក​ម៉ូតូ​កង់​បី​រង​គ្រោះ​ទៅ​ជួសជុល​សង​ដូច​ដើម​វិញ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ