ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ប្រើ​ត្បាញ​ពី​ឬ​ស្សី​នៅ​តែ​ជា​សេចក្តី​ត្រូវការ​ចាំបាច់ បើ​ទោះ​បច្ចុប្បន្ន​មាន​ផលិត​របស់​ប្រើប្រាស់​អំពី​ជ័រ​ជំនួស​ក្តី

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាំង​បំពង់ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ នៅ​តែ​បន្ត​មុខរបរ​សិប្បកម្ម ត្បាញ​ឬ​ស្សី បន្ត​មរតក​ពី​ដូនតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ​មួយ​កម្រិត បើ​ទោះ​បច្ចុប្បន្ន​របស់​ប្រើប្រាស់​មួយ​ចំនួន​ត្រូវ​បាន​ផលិត​អំពី​ជ័រ​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាំង​បំពង់ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ នៅ​តែ​បន្ត​មុខរបរ​សិប្បកម្ម ត្បាញ​ឬ​ស្សី បន្ត​មរតក​ពី​ដូនតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ​មួយ​កម្រិត បើ​ទោះ​បច្ចុប្បន្ន​របស់​ប្រើប្រាស់​មួយ​ចំនួន​ត្រូវ​បាន​ផលិត​អំពី​ជ័រ​ក្តី ។

អ្នក​មីង អឹ​ម ឈឿ​ន បាន​និយាយ​ឲ្យ​ដឹង​ថា ៖ តម្បាញ​ឬ​ស្សី​នេះ គឺជា​មរតក​បន្សល់​តាំងពី​ដូនតា​មក ។ សព្វថ្ងៃ មិនមែន​តែ​អ្នក​ភូមិ​តាំង​បំពង់​នោះ​ទេ ដែល​ត្បាញ​ឬ​ស្សី​ធ្វើ​ជា​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ គឺ​មាន​ភូមិ​ច្រើន​ទៀត​ដូច​ជា ភូមិ​គ្រួ​ស ភូមិ​ជើង​គ្រាវ និង​ភូមិ​ជាប់​ៗ​គ្នា​ផ្សេង​ទៀត ក្នុង​ឃុំ​ជើង​គ្រាវ​នេះ សុ​ទ្ឋ​តែ​ធ្វើ​តម្បាញ​ពី​ដើម​ឬ​ស្សី​ទាំងអស់​គ្រាន់តែ​ការ​ត្បាញ ឬ​ស្សី​នេះ​ធ្វើ​ខុស​ៗ​គ្នា ដូច​ជា នៅ​ម្តុំ​ផ្ទះ​គាត់ ៤-៥​ផ្ទះ ត្បាញ​តែ​កញ្ច្រែង​តែ​មួយ​មុខ គឺ​មា​នក​ញ្ជ្រែ​ង​តូច​ធំ កញ្ច្រែងរែងអង្ករ ក​ញ្ជ្រែ​ង​រែង​កន្ទក់ ក​ញ្ជ្រែ​ង​ដាក់​បន្លែ និង​កញ្ច្រែង​ធំ​សម្រាប់​ហាល​ត្រី​ឬ​យក​ធ្វើ​អ្វី​ផ្សេង​ជាដើម ។ ចំណែក​ផ្ទះ​ផ្សេង​មាន​ត្បាញ​ចង្អេរ ត្បាញ​កញ្ជើ និង​ត្បាញល្អី ជាដើម ។

មុខរបរ​នេះ បច្ចុប្បន្ន​ធ្វើ​តែ​មនុស្ស​ចាស់​ៗ នៅផ្ទះ​ទេ ដែល​ប្រឹង​ត្បាញ ដើម្បី​ដោះស្រាយ​ជីវភាព ព្រោះ​បន្ទាប់​ពី​កាត់ថ្លៃ​ទិញ​ឬ​ស្សី ថ្លៃ​ទិញ​ខ្យែ និង​ថ្លៃ​ជួល​គេ​ជាន់​ឱ្យ​ចេញ​ជាក​ញ្ជ្រែ​ង​រួច​មក នៅ​សល់​ខ្លះ​ដែរ ហើយ​បើ​មិន​ធ្វើ​ក៏​មិនដឹង​ទៅរ​កអី ។

សព្វថ្ងៃ​មាន​ឈ្មួញ​យក​ប្រាក់​មក​ដាក់​ឱ្យ​អ្នក​ភូមិ​មុន ដើម្បី​ទុក​ទិញ​វត្ថុធាតុដើម ពេល​បានជា​របស់​ទើប​ឈ្មួញ​មក​ប្រមូល​យក​តាម​ក្រោយ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង សល់​ប៉ុន្មាន​យើង​ធ្វើ​បន្ត​ឱ្យ​គេ​ទៀត ឬ​ខ្លះ​យក​ប្រាក់​បន្ថែម ដើម្បី​ធ្វើ​បន្ត​ទៀង​ទៅ ។ ចំណែក​ស្ត្រី​ឈ្មោះ សឿង សៀង​យ៉ុ​ង ក៏​បាន​បញ្ជាក់​ដែរ​ថា ៖ ក្នុង​១​ខែ គាត់​អាច​ត្បាញ​ក​ញ្ជ្រែ​ង​រែង អង្ករ​បាន​ជាង​២០០ ក​ញ្ជ្រែ​ង ដោយ​កូន​ៗ​ជួយ​ត្បាញ​ខ្លះ និង​ប្តី​គាត់​ជា​អ្នក​ក្តាប់​កណ្តាប់​កញ្ច្រែង​ខ្លះ ។

កញ្ច្រែងរែងអង្ករ​ដែល​គាត់​លក់​បោះ​ដុំ​ឱ្យ​ឈ្មួញ ក្នុង​ក​ញ្ជ្រែ​ង​១០​ថ្លៃ​៧​ម៉ឺន​រៀល ។ មុខរបរ​នេះ​មិន​ចំណេញ​ធំដុំ​ទេ នេះ​បើ​កុំ​តែ​រោងចក្រ​គេ​ឈប់ គាត់​ត្រូវ​ទៅ​ធ្វើការ​ហើយ មួយ​ខែ​បាន​ជាង​៨០​ម៉ឺន​ដែរ បើ​ប្រៀបធៀប​នឹង​ការ ត្បាញ​ក​ញ្ជ្រែ​ង​វិញ​១​ខែ បាន​ជិត​២​លាន​រៀល​មែន តែ​ទូរ​ទាត់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​វិញ​នៅ​សល់​តិច​ជាង​ធ្វើ​កម្មករ​រោងចក្រ​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​មុខរបរ​នេះ​បន្សល់​ពី​ដូនតា​ពី​ម៉ែ​ពី​ឪ​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា ៖ បើ​ទោះ​មាន​របស់​ប្រើប្រាស់​មួយ​ចំនួន​បាន​ផលិត​ពី​ជ័រ​ច្រើន​លើសលប់​យ៉ាងណា​ក្តី ក៏​របស់​ប្រើប្រាស់​ត្បាញ​ពី​ដើម​ឬ​ស្សី ក៏​នៅ​តែ​ជា​សេចក្តី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​យើង​ដែរ ហើយ​របស់​ប្រើប្រាស់​ត្បាញ​ពី​ដើម​ឬ​ស្សី​នេះ​ទៀត បច្ចុប្បន្ន​នេះ​ជា​តម្រូវការ​ចាំបាច់​ខ្លាំង​ណាស់​ដែរ សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ប៉ោយ​ប៉ែ​ត្រ ក្រៅពី​នោះ​របស់​មួយ​ចំនួន​ត្រូវ​បាន​គេ​យក​ទៅ​កែ​ឆ្នៃ​ជា​គ្រឿង​លំអរ​ដូច​ជា កូន​ក្រឡោ​តូច​ៗ គេ​យក​ទៅ​លាប​ពណ៌ ដើម្បី​ដាក់​អំ​ពូ​ល​ភ្លើង និង​ខ្លះ​ទៀត​យក​ទៅ​ដាក់​តាំង​តាម​ទី​រមណី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ជាដើម ដោយ​គ្រាន់តែ​បន្ថែម​ពណ៌​លំអរ​ជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ