ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចែកម៉ាស ជូន​ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង​កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ​មេបញ្ជាការរង កាលពីថ្ងៃទី២៤កុម្ភៈ បានដឹកនាំ​ក្រុមការងារកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ចេញប្រតិបត្តិការ…

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង​កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ​មេបញ្ជាការរង កាលពីថ្ងៃទី២៤កុម្ភៈ បានដឹកនាំ​ក្រុមការងារកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ចេញប្រតិបត្តិការ ចែកម៉ាស ដែលសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូន តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្រៅពីចែកម៉ាស ប៉េអឹមរាជធានីភ្នំពេញ ក៏បានបញ្ចេញម៉ូតូកង់បី ចំនួន ១២គ្រឿង បំពាក់ដោយ​ឧគ្ឃោសនស័ព្ទ ចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសំឡេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល​នូវជំងឺ​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍​ទ្រង់ទ្រាយធំ និងកំពុងបន្តកើន​ឡើងគួរឲ្យបារម្ភ។

មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ បានគិតគូរពីសុវត្ថិភាព ក្នុងការបែងចែកម៉ាស ជូនបងប្អូនប្រជាពលរដ្ឋជាមុន ដោយ​រំលែកម៉ាស ដាក់ចូលថង់ដាច់​ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ និងមានសុវត្ថិភាពកាន់​តែខ្ពស់៕ ដោយ៖ ឃឹម ប៊ុនណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ