ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភូមិសង្កាត់ ដឹកនាំ​សប្បុរសជន និងក្រុមការងារ​មូលដ្ឋាន ជួយសាងសង់ផ្ទះ ដែលឆេះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ ជ្រាវ បានឱ្យដឹងថា ​ដោយមើល​ឃើញពីការលំបាករបស់ពលរដ្ឋ ទើបលោក និង​ក្រុមការងារសង្កាត់ជ្រាវ…

ខេត្តសៀមរាប៖ លោក គង់ ប៊ឹប ចៅសង្កាត់រងទី១ ជ្រាវ បានឱ្យដឹងថា ​ដោយមើល​ឃើញពីការលំបាករបស់ពលរដ្ឋ ទើបលោក និង​ក្រុមការងារសង្កាត់ជ្រាវ និងមេភូមិខ្នារ ព្រមទាំងប្រជាការពារ និង​សប្បុរសជននានា បាននាំគ្នា ជួយធ្វើផ្ទះជូនពលរដ្ឋចំនួន ៣ខ្នង ដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង នាពេលកន្លងទៅ។

លោក គង់ ប៊ឹប បន្តថា ចំពោះបងប្អូនពលរដ្ឋ មានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់ទទួលបានផ្ទះ រស់នៅបន្តជីវិតទៅទៀត។

លោកបន្ថែមថា ពល​រដ្ឋបានថ្លែងអំណរគុណចំពោះសប្បុរស​ជននានា ដែលបានជួយជាថវិកា និងជួយជាកម្លាំង ដើម្បីសាងផ្ទះរបស់ពួកគាត់ ឱ្យបានរួចរាល់យ៉ាងស្រស់ស្អាត។

សូមរម្លឹកថា កន្លងទៅ មានករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋអស់​ចំនួន ៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ​ទាំងស្រុង ហើយករណីនេះ ត្រូវបានក្រុមអ្នកភូមិ និងសមត្ថកិច្ច នាំគ្នាជួយពន្លត់ជាស្ថាពរទៅវិញ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ផ្ទះទី១/ ធ្វើពីដែក ប្រក់ស័ង្កសី ទំហំ ៤គុណ ១៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ស៊្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ។ ការបាត់បង់ រួមមាន៖ ផ្ទះទាំងមូល ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែដៃផ្លាកទីន ០១ខ្សែ, ចិញ្ចៀនផ្លាកទីន ០១វង់, លុយខ្មែរប្រហែល ០២លាន រៀល, សៀវភៅស្នាក់នៅ(ក២) ចំនួន ០១ក្បាល​។ ផ្ទះទី២/ធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៤ គុណ ៦ ម៉ែត្រ មេគ្រួសារឈ្មោះ រុន រី ភេទ ប្រុស អាយុ ៤០ឆ្នាំ។ ការបាត់បង់ រួមមាន៖ ផ្ទះទាំង​មូល, លុយខ្មែរប្រហែលជាង ០១លាន​រៀល។ លុយដុល្លារ ២០០។ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត​។ ខ្នងផ្ទះទី៣ /ធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ ៥ គុណ ៥ម៉ែត្រ។ មេគ្រួសារឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ ៣៥ឆ្នាំ។ ការបាត់បង់ រួមមាន៖ ផ្ទះទាំង​មូល, ទូរដាក់ខោអាវ និង​ចានឆ្នាំងមួយចំនួន៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ