ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​​ម្នាក់​ចុះ​មើល​ក្បាល​បូមទឹក​​​​ក្នុង​រណ្ដៅ​ ត្រូវ​ដីខ្សាច់​បាក់​សង្កត់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ក្មេង​ប្រុស​​ម្នាក់​ត្រូវ​​ដីខ្សាច់​បាក់​សង្កត់ជាប់​នៅ​ក្នុង​រណ្ដៅ​ដី​ បណ្ដាល​ឱ្យ​ថប់​ដង្ហើម​ស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈពេលជនរងគ្រោះ​ចុះទៅមើលក្បាលបូមទឹកក្នុងរណ្តៅដីមួយកន្លែង ។ ហេតុការណ៍៍​​ខាងលើ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​​វេលា​ម៉ោង​11និង30 នាទី​ព្រឹក​ថ្ងៃ​ទី 26 ខែកុម្ភៈ…

ខេត្តកំពង់ឆ្នាំង ៖ ​ក្មេង​ប្រុស​​ម្នាក់​ត្រូវ​​ដីខ្សាច់​បាក់​សង្កត់ជាប់​នៅ​ក្នុង​រណ្ដៅ​ដី​ បណ្ដាល​ឱ្យ​ថប់​ដង្ហើម​ស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈពេលជនរងគ្រោះ​ចុះទៅមើលក្បាលបូមទឹកក្នុងរណ្តៅដីមួយកន្លែង ។

ហេតុការណ៍៍​​ខាងលើ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​​វេលា​ម៉ោង​11និង30 នាទី​ព្រឹក​ថ្ងៃ​ទី 26 ខែកុម្ភៈ ឆ្នាំ 2020 នៅ​ចំណុចរណ្តៅដីមួយកន្លែង ស្ថិតក្នុង​​​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុសរងគ្រោះ​ឈ្មោះ វៃ សុវណ្ណ ហៅ​ណាស់ អាយុ16ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​​រងគ្រោះ​ខាងលើ​បាន​ទៅ​ធ្វើការ​បូម​ខ្សាច់​ដូច​រាល់ដង​ ព្រោះតែ​​រូបគេ​​ជា​អ្នកស៊ីឈ្នួល​បូម​ខ្សាច់​ឲ្យ​ឈ្មោះ​ឈួ​ន ចាន់​ដា ភេទ​ប្រុស​អាយុ 41 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។

តាមប្រភពដដែលបានបន្តទៀត​ថា ពេល​នោះដោយសារ​តែ​មានការ​ស្ទះ​ទឹក​ បូម​ខ្សាច់​មិន​ចេញ ទើប​​ក្មេង​ប្រុស​រងគ្រោះ​​រូប​នោះ​ចុះ​​ទៅ​ក្នុង​រណ្ដៅ​ដី ដើម្បី​ពិនិត្យ​មើល​ក្បាល​បូមទឹក ​ស្រាប់តែ​ត្រូវ​ដីខ្សាច់​បាក់​សង្កត់ពីលើ​ បណ្ដាល​ឲ្យ​​ថប់ដង្ហើម​ស្លា.ប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។​

ក្រោយ​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ជួយ​កាយ​យក​ជន​រង​គ្រោះ​ខាងលើ​យក​មក​វិញ​ដែរ ​ប៉ុន្តែ​​ដោយសារជន​រង​គ្រោះជាប់​ពីក្រោម​គំនរ​ដីខ្សាច់​​រយៈពេល​យូរពេក​ ​ទំរាំ​​អាច​កាយ​យក​ចេញ​បាន​ អ្វីៗ​​​ហួសពេល​ទៅ​ហើយ។

ក្រោយពី​​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យរួច​ សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​ស.ព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ