ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! សាច់​មាន់​ជិត​២០០​គីឡូ ​គុយ​ទាវ និង​មីសួ​ជិត​៥០​គីឡូ​លួច​ឆ្លង​​ដែន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ទំនិញ​បង្កប់​សាច់​មាន់​លួច​នាំ​ចូល​ពី​ថៃ​ជិត​២០០​គីឡូក្រាម និង​សរសៃ​គុយទាវ ព្រមទាំង​មីសួជិត​៥០​គីឡូក្រាម​មាន​សា​ធាតុ​បូ​រ៉ា​ក់​ទៀត ត្រូវ​បាន​មន្ត្រី ក​.​ប​.​ប ខេត្ត ចាប់​បាន​ក្បែរ​ព្រំដែន កាលពី​ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ទំនិញ​បង្កប់​សាច់​មាន់​លួច​នាំ​ចូល​ពី​ថៃ​ជិត​២០០​គីឡូក្រាម និង​សរសៃ​គុយទាវ ព្រមទាំង​មីសួជិត​៥០​គីឡូក្រាម​មាន​សា​ធាតុ​បូ​រ៉ា​ក់​ទៀត ត្រូវ​បាន​មន្ត្រី ក​.​ប​.​ប ខេត្ត ចាប់​បាន​ក្បែរ​ព្រំដែន កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្បែរ​រង្វង់​មូល​ចូល​ច្រក​បឹង​ត្រកួន ស្ថិត​ភូមិ​បឹង​សុ​ក្រម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ហៅ​កាត់​.​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​ថា មាន​រថយន្ត​ធុន​កាម​រី ស៊េរី​ចាស់​១​គ្រឿង ដែល​ដឹក​ទំនិញ​នាំ​ចូល​ពី​ថៃ​ត្រូវ​បាន​សង្ស័យ និង​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ក៏​ស្រាប់តែ​រក​ឃើញ​មាន​សាច់​មាន់​ខូចគុណភាព​ទម្ងន់​១៨៥​គីឡូក្រាម​ដែល​ខូចគុណភាព និង​សរសៃ​គុយទាវ មីសួ​ជិត​៥០​គីឡូក្រាម​មាន​សារធាតុ​បូ​រ៉ា​ក់​ទៀត​ផង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​១​គ្រឿង​លួច​បង្កប់​សាច់​មាន់​ខូចគុណភាព និង​សរសៃ​មីសួ សរសៃ​គុយទាវ​ដែល​មាន​សារធាតុ​បូ​រ៉ា​ក់ ធ្វើ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ហើយ មន្ត្រី ក​.​ប​.​ប ក៏​បាន​ធ្វើការ​ដកហូត និង​ឱ្យធ្វើ​កិច្ចសន្យា​ណែនាំ​ដល់​ម្ចាស់​រថយន្ត ដែល​ជា​ម្ចាស់​ទំនិញ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​លួច​នាំ​ចូល​ទំនិញ​ខូចគុណភាព​ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រកព្រំដែន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មាន​សាច់​មាន់​ជិត​២០០​គីឡូក្រាម និង​សរសៃ​គុយទាវ សរសៃ​មីសួ ដែល​មាន​សារធាតុ​បូ​រ៉ា​ក់​នោះ ក៏​ត្រូវ​បាន​ទៅ​ដុត​កំទិច​ចោល​ផង​ដែរ​៕(​ប៊ុ​ន ធឿ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ