ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹក​ផ្លែស្វាយ​​ជាង​២០​​តោន​ បើក​សុខ​ៗ​ស្រាប់តែឆេះហុយផ្សែង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ធុន​ធំ​មួយគ្រឿង​​មាន​ដឹក​ផ្លែស្វាយទម្ងន់​​២៥​តោន​ ខណៈកំពុងបើកធ្វើដំណើរ​តាមផ្លូវ​សុខ​ៗ ស្រាប់តែ​​មាន​​​អគ្គិភ័យឆេះចេញពីខេងដាក់​​​​ផ្លែស្វាយ​ បណ្តាល​ឱ្យ​ឆេះផ្លែស្វាយ​ខូច​អស់​​២០ភាគរយ តែ​មិនបណ្តាល​ឱ្យ​ឆាបឆេះរថយន្តនោះទេ ។​ ហេតុការណ៍​ខាងលើនេះ​​បាន​​​​​​បង្ក​ការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ធុន​ធំ​មួយគ្រឿង​​មាន​ដឹក​ផ្លែស្វាយទម្ងន់​​២៥​តោន​ ខណៈកំពុងបើកធ្វើដំណើរ​តាមផ្លូវ​សុខ​ៗ ស្រាប់តែ​​មាន​​​អគ្គិភ័យឆេះចេញពីខេងដាក់​​​​ផ្លែស្វាយ​ បណ្តាល​ឱ្យ​ឆេះផ្លែស្វាយ​ខូច​អស់​​២០ភាគរយ តែ​មិនបណ្តាល​ឱ្យ​ឆាបឆេះរថយន្តនោះទេ ។​

ហេតុការណ៍​ខាងលើនេះ​​បាន​​​​​​បង្ក​ការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦​អា​ ស្ថិត​​ក្នុង​​ភូមិ​គោក​ត​ការ ឃុំ​តា​បែន ស្រុក​ស្វាយចេក​ ​ខេត្តបន្ទាយមានជ័យ​។

​រថយន្តធុនធំដឹកផ្លែស្វាយមួយគ្រឿង​ខាងលើម៉ាកហ៊ីយ៉ាន់ដាយ បើកបរ​ដោយឈ្មោះ ស៊ិ​ន ម៉ា​រ៉ា ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​ ។​

មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា​ មុនពេលកើតហេតុ រថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ​​ធុនធំមួយគ្រឿង​មាន​ដឹក​ផ្លែស្វាយ​​ទម្ងន់​២៥​តោន​ ​ដឹក​ចេញ​​ពី​តំបន់​​បឹង​​ត្រកួន ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ​​ក្នុង​គោលដៅ​ទៅ​ខេត្តស្វាយរៀង​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ខណៈ​​ពេល​រថយន្ត​ដឹកផ្លែស្វាយ​នោះ​បើកបរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​ហ៊ុយ​ផ្សែង​ឆេះ​ចេញពី​ខេង​​​ដាក់​ផ្លែស្វាយ​លើ​រថយន្ត ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ដែល​ឃើញ​ហេតុការណ៍បែបនេះកើតឡើង នាំគ្នា​​ដេញ​តាម​កាក់​រថយន្តដឹកផ្លែស្វាយនោះ​​អោយ​ឈប់​ ព្រោះ​ភ្លើង​កំពុង​ឆេះ​លើ​រថយន្ត​ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ នៅ​ពេល​​មាន​អគ្គិភ័យ​​ឆេះ​រថយន្ត​ដឹក​ផ្លែស្វាយ​ខាងលើនោះ​ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​ស្វាយចេក​អន្តរាគមន៍​ ចុះ​មក​​ជួយ​ពន្លត់​​ទាន់ពេលវេលា ប៉ុន្តែ​ភ្លើងបានឆេះ​​ខូច​ផ្លែស្វាយ​អស់​២០​ភាគរយ​ទៅហើយ ៕​​