ស្រីស្រស់ល្បីឈ្មោះ១រូប​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​កំហឹងរឿងរូបអាក្រាត​កាយ​លើដំរីមួយក្បាល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់ល្បីឈ្មោះ១រូប​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​កំហឹងរឿងរូបអាក្រាត​កាយ​លើដំរីមួយក្បាល

1 ខែ មុន

បរទេស ៖ ថ្មី​ៗ​នេះ សារព័ត៌មាន ឌឹ​សាន់ (The Sun) បាន​ចេញផ្សាយព័ត៌មានមួយថា នារី​វ័យក្មេងជា​ជនជាតិ​រុស្ស៊ី និងជាស្ត្រីមានឥទ្ធិពលនិងមាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​បណ្តាញ​សង្គម…

បរទេស ៖ ថ្មី​ៗ​នេះ សារព័ត៌មាន ឌឹ​សាន់ (The Sun) បាន​ចេញផ្សាយព័ត៌មានមួយថា នារី​វ័យក្មេងជា​ជនជាតិ​រុស្ស៊ី និងជាស្ត្រីមានឥទ្ធិពលនិងមាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​បណ្តាញ​សង្គម បានធ្វើឲ្យមហាជនមានការខឹងសម្បានិងបាន​រិះគន់នាងយ៉ាង​ចាស់ដៃ បន្ទាប់​ពី​ស្រស់ស្អាតរូបនេះបាន​បង្ហោះរូបអាក្រាតរបស់នាង​ជិះ​លើ​ខ្នង​ដំរី​ដែល​ជា​សត្វ​កម្រ​មួយ​ក្បាល នៅ​ក្នុង​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី លើបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់នាងដែល​មាន​អ្នក គាំទ្រ​រហូត​ដល់ ៥៥៣,០០០​នាក់ នោះ ។

Picture

ប្រភព​ដដែល​បាន​បន្ត​ថា នារីស្រីស្រស់ដ៏មានប្រជាប្រិយភាពក្នុងបណ្តាញសង្គមមានវ័យ ២២ ឆ្នាំ រូប​នេះ មានឈ្មោះ​ថា Alesya Kafelnikova ទទួល​រង​ប្រតិកម្ម​ភ្លាម​ៗ ទៅ​លើ​វី​ដេ​អូ​ខ្លី ដែល​នាង​បាន​ផលិត​និង​បង្ហោះ កាលពី​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ដោយ​នាង​មិន​បាន​ស្លៀកពាក់​អ្វី​ទាំងអស់​ពោល ​គឺ​អាក្រាតកាយដេកឱបពី​លើ​ខ្នងសត្វ​ដំរី ស៊ូ​ម៉ា​ត្រា ដែល​ជិត​ផុត​ពូជ​នោះ​។

Picture

បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាងខ្លាំងក្លាដូចទឹកបាក់ទំនប់ប្រឆាំងរូបនាង វី​ដេ​អូ​របស់​នាង ត្រូវ​បាន​យក​ចេញពី Instagram ហើយ​ក្នុង​វី​ដេ​អូ​នោះ​ផង​ដែរ នាង​បាន​ដាក់​ចំណងជើង​ថា «រ​ញ័រ​នៃ​ធម្មជាតិ» បន្ទាប់​មក​នាង​បាន​ធ្វើការ​ផុស​ម្តងទៀត​ជា​រូបភាព ដែល​នាង​បាន​ជិះ​លើ​ខ្នង​ដំរី​ដដែល​នោះ ហើយ​នាង​បាន​សរសេរ​នៅ​ក្នុង​ចំណងជើង​ថា « ការ​ស្រឡាញ់​ធម្មជាតិ​គឺជា​ធម្មជាតិ​របស់​មនុស្ស» ។

អ្នកនាំពាក្យ​របស់​អង្គការ Save The Asian Elephants បាន​ប្រាប់​សារព័ត៌មាន The Sun ថា​ «​រូបថត​របស់ Kafelnikova គឺជា​ការ​មើល​ស្រាល ដ៏​គួរ​អោយ​សោកស្តាយ​បំផុត​មួយទៀត នៃ​ដំរី​អាស៊ី​ដ៏​អស្ចារ្យ នៅ​ពេល​ដែល​សត្វ​នេះ កំពុង​ត្រូវ​បាន​អភិរក្ស និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន យ៉ាង​សាហាវ​ពី​វិស័យ​ទេសចរណ៍ និង​មនុស្ស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ដោយការជិះលើដំរី» ។

Picture

អ្នកនាំពាក្យ​រូប​នោះ​បាន​បន្ថែម​ថា​ « Save The Asian Elephants ​បាន​ធ្វើការ​ហាមឃាត់ ដោយ​មានច្បាប់​ត្រឹមត្រូវ ស្តី​ពី​ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​លក់​ទីកន្លែង​ក្នុង​ការ​ប្រព្រឹត្តិ​ដោយ​គ្មាន​សីលធម៌ ដែល​សត្វ​ពិសេស​ទាំងនេះ ត្រូវ​បាន​ធ្វើ​ពាណិជ្ជកម្ម ដោយ​ការ​វាយដំ​ការ ចាក់​និង​ការ​ធ្វើ​ទារុណកម្ម គ្រប់​ប្រភេទ ដើម្បី​ការ​កេងប្រវ័ញ្ច​ពាណិជ្ជកម្ម​ក្នុង​ការ​ផលិត​វី​ដេ​អូ ឬ​រូបភាព​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។

ដោយឡែក​ចំពោះ​គោលបំណង​របស់​នាង Kafelnikova វិញ​នាង​បាន​ផលិត​រូបភាព​និង​វី​ដេ​អូ សម្រាប់​រក​ការ​គាំទ្រ ក្នុង​ការ​ឧ​បត្ត​ម្ភ​សត្វ​នៅ​ក្នុង​កោះ​បាលី​ប៉ុណ្ណោះ ​ដោយ​នាង​មិន​នឹង​ស្មានថា មាន​ប្រតិកម្ម​យ៉ាងដូច​នេះ​ទាល់តែ​សោះ​។

នាង​Kafelnikova បាន​សរសេរ​ដោះសារ​ដូចនេះ​ថា « នាង​ធ្វើ​បែប​នេះ​គឺ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន និង​សត្វ​នៅ​ក្នុងភូមិ ដែល​នាង​បាន​ថតរូប​។ នាង​បន្ថែម​ទៀត​ថា​នាង​ស្រឡាញ់​កោះ​បាលី​និង​សត្វ​ទាំងអស់​នៅ​លើ​កោះ​។

Picture

នាង​បាន​សរសេរ​បន្ថែម​ថា «​ប្រហែលជា​មិន​មាន​នរណា​ម្នាក់​បានដឹង​ទេ​ថា ខ្ញុំ​បាន​ធ្វើ​ការងារ​សប្បុរសធម៌ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការងារ​សប្បុរសធម៌​ចុង​ក្រោយ​របស់ខ្ញុំ គឺ​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​សត្វ និង​ប្រជាជន​ក្នុងភូមិ​ដែល​ខ្ញុំ​បាន​ថតរូប​ទាំងនេះ​»៕