ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រីយល់ព្រម​ឱ្យរៀបចំ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នៅ​ក្រសួង​មហាផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សំណើ​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​យល់ព្រម​ឲ្យ​មានការ​រៀបចំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្រសួង​មហាផ្ទៃជូន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​នគរបាល​ជាតិ ចំណុះ​ទីស្ដីការក្រសួង​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សំណើ​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​យល់ព្រម​ឲ្យ​មានការ​រៀបចំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្រសួង​មហាផ្ទៃជូន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​នគរបាល​ជាតិ ចំណុះ​ទីស្ដីការក្រសួង​។ ការ​យល់ព្រម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ បន្ទា​ប់ពី​កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ស្នើ​សុំ​គោលការណ៍ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បីរៀបចំ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃជូន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​នគរបាល​ជាតិ​។

យោង​តាម​លិខិត​របស់ក្រសួងមហាផ្ទៃថ្មី​ៗ​នេះ​ថា «​ដោយសារ​មន្ដ្រី​នគរបាល​ជាតិ​ចំណុះ​ទី​ស្ដី​ក្រសួងមហាផ្ទៃ ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ច្រើន និង​ដើម្បី​បញ្ចៀស​បានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ក៏​ដូច​ជា រួមចំណែក​កាត់ បន្ថយ​បន្ទុក​របស់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ខ្ញុំ​សូម​គោរព​ស្នើ​សុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី អនុញ្ញាត​ឲ្យ​មន្ដ្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល ធ្វើការ​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​សុខា​ភិ​បាល​នៃ​ក្រសួងមហាផ្ទៃ អំពី​បច្ចេកទេស​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ផ្ដល់​វ៉ាកសាំង​ក្នុង​ចំនួន​មួយ​សម​ស្រប (​អា​ចំនួន​២០០​ដូ​ស ក្នុង​១​ថ្ងៃ រហូត​ដល់​បញ្ចប់​) ដើម្បី​អនុវត្ត​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ក្រសួងមហាផ្ទៃ ជូន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​នគរបាល​ជាតិ​ចំណុះ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​»​។

ដោយឡែក សម្រាប់​កងកម្លាំង​នគរបាល​ជាតិ​នៅ​តាម​វរ​ការពារ​ព្រំដែន​គោក និង​ព្រំ​ដែនទឹក ព្រមទាំង​មន្ដ្រី​នគរបាល​ជាតិ​នៅ​តាម​បណ្ដាល​ខេត្ត បន្ដ​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​តាម​ការ​រៀបចំ និង​ការ​ជូនដំណឹង​របស់ ក្រសួងមហាផ្ទៃ​។

សូម​ជម្រាប​ថា​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ កុម្ភៈ
អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ១៣១០១​នាក់ (​ស្រី៤០៧៦​នាក់​)​ ក្នុងចំណោម​​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ៖ ១៦០៤៥​នាក់ (​ស្រី ៥៥៩៩​នាក់​) ។ អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់ ២៩៤៤​នាក់ (​ស្រី ១៥២៣​នាក់​)៕​

អត្ថបទសរសេរ ដោយ