ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​អាប់​ឥត​ប្រាជ្ញា​រមែង​មាន​ក្តី​ប្រាថ្នា​៩​យ៉ាង

3 ឆ្នាំ មុន

ច្បាស់​ណាស់​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​មិន​មានធម៌ មិន​មាន​សទ្ធា​នៅ​ក្នុង​ខ្លួន​ពិតប្រាក​ដ​ទេ តែ​បែរជា​ធ្វើ​កាយវិការ​បែប​សម្តែង​ដើម្បី​ឲ្យ​ជន​ដទៃ​ដឹង​ថា​ខ្លួន​មាន​ភាព​អស្ចារ្យ​ដោ​យ​ហេតុ​៩​យ៉ាងនេះ​គឺៈ ១- អញ​ជា​អ្នកមាន​សទ្ធា ២- អញ​ជា​អ្នកមាន​សីល ៣- អញ​ជា​ពហុស្សូត ៤-…

ច្បាស់​ណាស់​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​មិន​មានធម៌ មិន​មាន​សទ្ធា​នៅ​ក្នុង​ខ្លួន​ពិតប្រាក​ដ​ទេ តែ​បែរជា​ធ្វើ​កាយវិការ​បែប​សម្តែង​ដើម្បី​ឲ្យ​ជន​ដទៃ​ដឹង​ថា​ខ្លួន​មាន​ភាព​អស្ចារ្យ​ដោ​យ​ហេតុ​៩​យ៉ាងនេះ​គឺៈ

១- អញ​ជា​អ្នកមាន​សទ្ធា ២- អញ​ជា​អ្នកមាន​សីល ៣- អញ​ជា​ពហុស្សូត ៤- អញ​ជា​អ្នក​ស្ងប់ស្ងាត់ ៥- អញ​ជា​អ្នកមាន​ព្យាយាម ៦- អញ​ជា​អ្នកមាន​ស្មារតី​តម្កល់​ខ្ជាប់ ៧- អញ​ជា​អ្នកមាន​ចិត្ត​តម្កល់​មាំ ៨- អញ​ជា​អ្នកមាន​ប្រាជ្ញា​ច្រើន និង៩- អញ​ជា​អ្នក​អស់​អាសវកិលេស ។

ប៉ុន្តែ​កាយវិការ​ទាំងអស់​នេះ​មិន​អាច​មាន​ប្រសិទ្ធភាព​រហូត​បាន​ទេ យូរ​និង​ឆាប់​គង់តែ​គេ​ដឹង​ពុតត្បុត​មិន​ខាន នេះ​ជា​សច្ចធម៌ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ