ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខ​អ្នក​កើត​កូ​វី​ដ​១៩ ​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ ​កើនឡើង​ដល់​២៣៤​នាក់​ត្រឹម​ព្រឹក​ថ្ងៃនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២៦ ខែកុម្ភៈ បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤៤ នាក់​បន្ថែម​ទៀត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២៦ ខែកុម្ភៈ បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤៤ នាក់​បន្ថែម​ទៀត​នៅ​កម្ពុជា ដែល​ក្នុង​នោះ​៤០​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ឡើង​ដល់​២៣៤​នាក់ ខណៈ​ករណី​ព្យាបាល​ជា​សះស្បើយ​គឺ​គ្មាន ។

សម្រាប់​៤០ ករណី​ថ្មី​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​ភាគច្រើន​លើស​ជា​ជនជាតិ​ចិន និង​មាន​វៀតណាម ជនជាតិ​ខ្មែរ និង​ម៉ា​ឡេ​ស៊ី មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ ។ ដែល​ពេល​នេះ​បើ​តាម​ក្រសួងសុខាភិបាល អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

️​សរុប​មក​កម្ពុជា​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ឡើង​ដល់ ៧៤១​នាក់ កំពុង​សម្រាក​ព្យាបាល ២៦២​នាក់ និង អ្នក​ពាក់ព័ន្ធ​ព្រឹ​តិ្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​ឡើង​ដល់​២៣៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ