ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ​សម្រាប់​ដាក់ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ខណៈ​ទីតាំង​​៣​ទៀត​បាន​ពេញអស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា មណ្ឌល​ច​ត្តា​ឡី​ស័កព្រែក​ព្នៅ​មួយ​បន្ថែម​ទៀត ត្រូវ​បាន​យក​ធ្វើ​ជា​មន្ទីរ​ដាក់ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ខណៈ​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ​៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា មណ្ឌល​ច​ត្តា​ឡី​ស័កព្រែក​ព្នៅ​មួយ​បន្ថែម​ទៀត ត្រូវ​បាន​យក​ធ្វើ​ជា​មន្ទីរ​ដាក់ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ខណៈ​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វី​ដ -១៩ ចំនួន​៣​ទីតាំង​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​បាន​ពេញ​អស់ហើយ ​។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន ទីតាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ មាននៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់​អង្រែ មជ្ឈមណ្ឌល​កំចាត់​មេរោគ​របេង និង​ហង់​សិន​។

លោកស្រី យក់ សម្បត្ដិ បានឱ្យ​ដឹង​ថា ការ​បន្ថែម​ទីតាំង​មួយទៀត ​ទៅ​កាន់​មណ្ឌល​ព្យាបាល​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នេះ គឺ​ដោយសារ​អ្នកជំងឺ​កើនឡើង ហើយ​មន្ទីរពេទ្យ​ទាំង​៣​ខាងលើ​ចង្អៀត ​។ លោក​ជំទាវបន្ត​ថា មណ្ឌល​ព្យាបាល​ព្រែក​ព្នៅ អាច​ដាក់​អ្នកជំងឺ​បាន​ចំនួន​៥០០​នាក់ និង​មាន​ទីតាំង​ធំ​ទូលាយ ដែល​មាន​បន្ទប់​គ្រូពេទ្យ សម្រាប់​ត្រៀម​ព្យាបាល​អ្នកជំងឺ​គ្រប់គ្រាន់ ​។

បញ្ជាក់៖ ក្រសួងសុខាភិបាល ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៦៥​នាក់​ទៀត ក្នុង​នោះ ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ ចំនួន ៥៨​នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន​៧​នាក់ ​។

គួរ​រំលឹក​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​សរុប​៦៩៧​នាក់ ក្នុង​នោះ​មាន​អ្នក​ដែល​ត្រូវ​បាន ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៧៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ចំនួន​២១៧​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ