ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច រក​ឃើញ​បុរស​២​នាក់ វិជ្ជមាន កូ​វី​ដ​១៩ នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ រក​ឃើញ​អ្នកមាន វិជ្ជមាន មេរោគ​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

អ្នកមាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ចំនួន​០២​នាក់​នោះ រួម​មាន ៖

ទី​១- បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ។
និង​ទី​២- បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៣៦​ឆ្នាំ រស់នៅ​អាគារ secret garden camko ប្លុក​កាំ​កូ​ស៊ី​ធី ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ។

បច្ចុប្បន្ន​នេះ មនុស្ស​ទាំង​០២​នាក់​នេះ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក ព្រែក​ព្នៅ ចំណែកឯ​កន្លែង​ស្នាក់​នៅ​ទាំង​០២​ទីតាំង​ខាងលើ ត្រូវ​បាន​បិទ មិន​អោយ​មានការ​ចេញចូល​ជា​សាធារណៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ