ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គាំទ្រ​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​មិន​សហការ​ទប់ស្កាត់​កូ​វី​ដ​១៩​របស់​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​អះអាង​គណបក្ស​បាន​គាំទ្រ​ចំពោះ​វិធានការ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បុគ្គល ឬ​ទីតាំង​ណា ដែល​មិន​សហការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។ លោក អ៊ា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​អះអាង​គណបក្ស​បាន​គាំទ្រ​ចំពោះ​វិធានការ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បុគ្គល ឬ​ទីតាំង​ណា ដែល​មិន​សហការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

លោក អ៊ា ឃី​ម៉េ​ង ឧបការី សម្តេចព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ប្រធាន​ក្រុមការងារ​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២១​ថា​«​ខ្ញុំ​ក៏​ដូច​ជា​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច សូម​គាំទ្រ​នូវ​ការ​ស្នើ​សុំ​គោលការណ៍​អនុវត្តន៍​វិធាន​ការណ៍​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វីត​១៩ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​សង្កេត​ឃើញ​ថា កាលពី​ថ្មី​ៗ​នេះ មាន​អ្នក​ក​ឆ្លង​កូ​វី​ដ​១៩​ថ្មី មានការ​កើនឡើង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២០​កុម្ភៈ កន្លង​ទៅ​» ។

លោក​ក៏​បាន​អំពាវនាវ​ដល់​សមាជិក​សមាជិការ និង​អ្នកគាំទ្រ​គណបក្ស​ទាំងអស់​ត្រូវ​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ពីព្រោះ​ថា​ការ​ថា ការ​អនុវត្ត​វិធានការ គឺ​ដើម្បី​ការពារ​ខ្លួន និង​គ្រួសារ​ក៏​ដូច​សង្គម​ជាតិ​ទាំងមូល ។ កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​សង្គម​សេដ្ឋកិច្ច គ្រួសារ​មានការ​ខូចខាត បើសិន​យើង​បណ្តោយ​ឲ្យ​ឆ្លង ។

សូម​ជម្រាប​ថា ការ​ប្រកាស​គាំទ្រ​របស់​គណ​បក​ក្ស​នេះ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​យល់ព្រម​តាម​សំណើរ​របស់​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ បាន​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុ​គ្ញ​ល និង​ទីតាំង​ដែល​មិន​សហការ​ក្នុង​ការ​គោរព​វិធានការ​សុខាភិបាល ។

បើ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ឧត្តម សេនីយ៍​ឯ ឌី វិជ្ជា​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង​រដ្ឋ មន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ និង​ជំងឺ​កូ​វី​ដ​១៩ ដាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ដាក់​សំណើរ​សុំ​គោលការណ៍​អនុ​វ​ច្បាប់​ចំពោះ​បុគ្គល មិន​អនុវត្ត​តាម​វិធានការ​របស់​សុ ខា​ភិ​បាល​ចំពោះ​ការ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក បុគ្គល​គេចវេះ​មិន​ព្រម​ចូល​ព្យាបាល ឬ​មិន​សហការ ផ្តល់​ការ​សម្ភាសន៍ និង​ទីតាំង​ដែល​មិន​សហការ​ផ្តល់​ព័ត៌មាន​ការ​ស្រាវជ្រាវ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បន្ថែម​លើ​អនុក្រឹត្យ​លេខ ២៧​អន​ក្រ​.​បក ។

លិខិតបញ្ជាក់​ថា​៖«​ខ្ញុំបាទ សូម​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជ្រាប​ថា កន្លង​មក ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ២៨ វិច្ឆិកា និង​ព្រឹត្តិការណ៍​២០ កុម្ភៈ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ តែងតែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​នោះ​មាន​បញ្ហា បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ មិន​ព្រម​សហការ ផ្តល់​ការ​សម្ភាសន៍ ផ្កា​ច់​ទំនាក់ទំនង និង​ករណី​រត់គេច​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​ទីតាំង​មិន​សហការ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​មាន​ភាព​យឹត​យ៉ាវ និង​ខ្វះចន្លោះ​» ។

លិខិត​បន្ត​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កា​ងារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ សួ​ម​ស​ម្តេ​តេ​ជោ អនុវត្តន៍​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា ៖១.​ចំពោះ​ជន​បរ​ទេ​សូម​គោរព​ស្នើ​សុំ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា និង​ហាម​មិន​ចូល​ប្រទេស​ជា​ថ្មី ។ ២. ចំពោះ​ជនជាតិ​ខ្មែរ សូម​គោរព​ស្នើ​សុំ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ ៣. ចំពោះ​ទីតាំង​សួ​ម​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង ។

សូម​ជម្រាប​ថា កន្លង​មកនេះ​មាន​ករណី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​មិន​គោរព​វិធានការ​សុខាភិបាល ដូច​ជា មាន​អ្នក​រត់គេច​ពី​កា​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​មួយ​ចំនួន ហើយ​មានការ​ទីតាំង​មួយ​ចំនួន​ហាក់ដូចជា មិន​គោរព​វិធានការ​សុខាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ