រាជធានីភ្នំពេញ ៖ ទាក់ទិនករណីឡឥដ្ឋមួយកន្លែងនៅតំបន់ស្វាយប៉ាក ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងក្បាលព្រលប់ គឺនៅពុំដឹងពីមូលហេតុអ្វីពិតប្រាកដឡើយ ដែលបណ្តាលឱ្យខូចខាតរោងប្រក់ស័ង្កសីចំនួន២ រួមទាំងកម្ទេចក្រណាត់រាប់តោនរងការខូចខាត និងបង្កអោយមន្ត្រី នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះម្នាក់បានរងរបួសដោយមុតដែកគោល ។ សូមរំលឹកថា៖ ឡឥដ្ឋឡើងកំដៅបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅណាស់

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ និង៤៩នាទីយប់ថ្ងៃទី២៤ខែកុម្ភៈ ស្ថិតនៅចំណុចទីតាំងឡឥដ្ឋ តាមផ្លូវលេខ១០០៣ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ឡឥដ្ឋដែលត្រូវភ្លើងឆេះឈ្មោះកុក សាន ភេទប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌបឹងកេងកង។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីណាត់ដែលគរ នៅជុំវិញឡឥដ្ឋនោះ ។ បើតាមនគរបាលអោយដឹងថា នៅក្នុងហេតុ រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង បានទៅបានទៅអន្តរាគមន៍បាញ់ពន្លត់ ដែលក្នុងនោះ មានរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង១៦០ម៉ែត្រគូប និង រថយន្តជំនួយរបស់សាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ រថយន្តហើយ ភ្លើងបានរលត់នៅលាម៉ោង១០និង២៥នាទីយប់ថ្ងៃ។

ប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ រួម នឹងកម្ទេចក្រណាត់មួយចំនួន (រាប់តោន )ត្រូវភ្លើងឆេះរងការខូចខាត តែពុំបណ្តាលអោយឆេះរាលដាល់ទៅឡឥដ្ឋ និងលំនៅឋាន ដែលនៅក្បែរនោះឡើយ ។ នៅក្នុងហេតុការណ៍នេះ បណ្តាលអោយមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ម្នាក់ ឈ្មោះ អួង សុផលភេទប្រុស អាយុ៥៥ឆ្នាំ បានរងរបួស ដោយមុតដែកគោល នៅពេលដែលទៅអន្តរាគមន៍បាញ់ពន្លត់។

ទាក់ទិនមូលត្រូវនគរបាលបានអោយដឹងថា បណ្តាលមកពីការដុតឡឥដ្ឋបង្ករជាអគ្គិភ័យតែម្តង។ ចំណែកម្ចាស់ ឡឥដ្ឋ រួមទាំងក្រុមគ្រួសារបានអោយកោះសន្តិភាព ដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះថា អគ្គិភ័យនេះពុំដឹងពីមូលហេតុអ្វីពិតប្រាកដឡើយ ។ នៅយប់នោះ ឡឥដ្ឋពុំបានដំណើរការនោះទេ ដោយឡចំនួន២ ទើបតែរៀបឥដ្ឋចូលឡនិងឡឥដ្ឋ១ទៀត បានពន្លត់ភ្លើង រយះពេល ប្រមាណ២ខែ តែមិនទាន់រើឥដ្ឋចេញ។ ស្ត្រី ដែលជាភរិយាថៅកែឡឥដ្ឋ បានអោយដឹងទៀតថា ភាត់មានការសង្ស័យបណ្តាលមកពីក្មេងនៅខាងក្រោយដុតដុតអីស៊ី ឬក៏បោះកន្ទុយបារីលើកម្ទេចក្រណាត់ បណ្តាលអោយអោយឆាប់ឆេះរាលដាល់តែម្តង ៕




ចែករំលែកព័តមាននេះ