ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ចិន​ក្រើនរំលឹក​ពលរដ្ឋ​ចិន​កំពុង​រស់នៅ​កម្ពុជា​ឲ្យ​​ប្រយ័ត្ន​ខ្ពស់​ពី​ការ​បោកប្រាស់​រឿង​លក់​វ៉ាក់សាំង​កូ​វី​ដ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​មានការ​ផ្សព្វផ្សាយ​បោកប្រាស់​ជុំវិញ​រឿង​លក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ដែល​ជា​ជំនួយ​របស់​ចិន​នោះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រើនរំលឹក​ដល់​ពលរដ្ឋ​ចិន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្សាយ​បោកប្រាស់​អំពី​ការ​លក់​វ៉ាក់សាំង​កូ​វី​ដ​។ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា «​នា​ពេល​ថ្មី​ៗ​នេះ ស្ថានទូត​យើងខ្ញុំ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ចិន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ថា…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​មានការ​ផ្សព្វផ្សាយ​បោកប្រាស់​ជុំវិញ​រឿង​លក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ដែល​ជា​ជំនួយ​របស់​ចិន​នោះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រើនរំលឹក​ដល់​ពលរដ្ឋ​ចិន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្សាយ​បោកប្រាស់​អំពី​ការ​លក់​វ៉ាក់សាំង​កូ​វី​ដ​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា «​នា​ពេល​ថ្មី​ៗ​នេះ ស្ថានទូត​យើងខ្ញុំ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ចិន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ថា មាន​គេ​បាន​ផ្ញើ​សារ​ជា​ភាសា​ចិនតា​មរយៈ​ទូរស័ព្ទ ព្រមទាំង​អះអាង​ថា​ដោយ​ចំណាយ​ត្រឹមតែ 120 ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ នឹង​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ​តាម​បណ្តាញ​សង្គម លក់​វ៉ាក់សាំង​កូ​វី​ដ​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ ៤៥០​ដុល្លារ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​ក្នុង​ប្រទេស​កម្ពុជា​មានការ​ម​ន្ទើ​ល​សង្ស័យ​ជា​ខ្លាំង​»​។

ស្ថានទូត​ចិន​បាន​បន្ត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ ស្ថានទូត​យើងខ្ញុំ​សូម​ធ្វើការ​ក្រើនរំលឹក​ថាៈ ១ – បើ​យោង​តាម​ដំណឹង​ដែល​ស្ថានទូត​យើងខ្ញុំ​ទទួល​បាន​គឺ វ៉ាក់សាំង​កូ​វី​ដដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ត្រូវ​បាន​រាជរ​ដ្ធា​ភិ​បាល​និង​ក្រសួងការពារជាតិ​កម្ពុជា​គ្រប់គ្រង​យ៉ាង​ល្អ រួម​ទាំង​ការ​ទទួល​ចាក់​វ៉ាក់សាំង​សុទ្ធតែ​ត្រូវ​បាន​ធ្វើ​តាម​និ​តិ​វិធី​យ៉ាង​តឹង​រឹង​ផង​ដែរ ដូច្នេះ​មិន​មាន​វ៉ាក់សាំង​ហូរ​ចូល​ក្នុង​ទីផ្សារ​ឡើយ​។

ហេតុ​ដូចនេះ ហើយ​រាល់​ការ​ផ្សាយពាណិជ្ជកម្ម​លក់​វ៉ាក់សាំង​សុទ្ធតែ​ជា​ការ​បោកប្រាស់ សូមអ្នក​ទាំងអស់​គ្នា​រក្សា​រការ​ប្រុង​ប្រយ័ត្ន​។ ចំណុច​ទី ២ ស្ថានទូត​ចិន​បាន​បន្ត​ថា « វ៉ាក់សាំង​កូ​វី​ដ​-១៩ មិនមែន​ជា​ទំនិញ​ធម្មតា​នោះ​ទេ ការ​ទុកដាក់ ឫ​ដឹក​ជញ្ជូន​វ៉ាក់សាំង មាន​តម្រូវការ​យ៉ាង​តឹង​រឹង​បំផុត​។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ​ក៏​ត្រូវ​តែ​អនុវត្តន៍​ដោយ​អ្នកជំនាញ​ផង​ដែរ​។ រាល់​ការ​ទទួល​បាន​វ៉ាក់សាំង​ណាមួយ តាម​រយៈ​បណ្តាញ​ក្រៅផ្លូវការ និង​ការ​ចាក់​វ៉ាក់សាំង​ដោយ​អ្នក​មិន​មាន​ជំនាញ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​» ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចិន​កំពុង​រស់នៅ​កម្ពុជា​ត្រូវ​ទាក់ទង​លេខ​ទូរស័ព្ទ​បន្ទាន់​របស់​ក្រ​សួ​សុខាភិបាល​កម្ពុជា (115) ឬ​ក៏​ទាក់ទង​លេខ​ទូរស័ព្ទ​បន្ទាន់​ទំនាក់ទំនង​ប្រ​សិន​មាន​ច​ម្ង​ល់ ឬ​បញ្ហា​ពី​ជំងឺ​Covid-19​នៅ​រាជធានី​ភ្ន​ពេញ​តាម​រយៈ​លេខ 1299 ក៏​ដូច​ជា​លេខ​ទូរស័ព្ទ​ប្តឹង​ប៉ូ​លី​ស​កម្ពុជា​(117) ។

ក្នុង​នោះ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ណែនាំ​លេខ​ទូរស័ព្ទ​សម្រាប់​ជំនួយ​ដល់​ជនបរទេស​នៅ​កម្ពុជា​៖ 0312012345, 0316012345 ។ ឬ​លេខ​ទូរស័ព្ទ​មជ្ឈមណ្ឌល​សេវាកម្ម​ទំនាក់ទំនង និង​ការពារ​ការិយាល័យ​កុងស៊ុល​ពិភពលោក​នៃ​ក្រសួងការបរទេស : +86-10-12308或+86-10-59913991 ។

លេខ​ទូរស័ព្ទ​ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​:023210206 ;​លេខ​ទូរស័ព្ទ​សម្រាប់​ផ្តល់​ព​ត៌​មាន​ទាក់ទង​នឹង​ការ​ធ្វើតេស្ត 099830158;​ការ​ប្រឹក្សា​តាម​រយៈ​ប្រអប់​សារ​:lingbao_khm@sina.com ។ លេខ​ទូរស័ព្ទ​សម្រាប់​ព​ត៌​មាន​ឯកសារ​ពាក់ព័ន្ធ​របស់​ពលរដ្ឋ​ចិន​011572624、012901937(​ម៉ោង​ធ្វើការ 8:00-11:30,14:30-17:00, ការ​ប្រឹក្សា​តាម​រយៈ​ប្រអប់​សារ​:zhengjian_jpz@sina.com ។ និងលេខ​ទូរស័ព្ទ​ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា :078946178 ។

សូម​បញ្ជាក់​ថា​ការ​អំពាវនាវ​ក្រើនរម្លឹក​របស់​ស្ថានទូត​ចិន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សារព័ត៌មាន Angkor Today បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​កន្លង​មក​ថា​កម្ពុជា​លក់​វ៉ាក់សាំង​កូ​វី​ដ ១៩ ក្នុង​តម្លៃ 120 ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែល​ការ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ធ្វើការ​ច្រានចោល​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ម្សិលមិញ​នេះ ។

ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ខាងលើ​នេះ​រួច​មក សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក Shen Kaidong ជនជាតិ​ចិន ដែល​ជា​នាយក​សារព័ត៌មាន Angkor Today កាលពី​រសៀល​ថ្ងៃ​ទី ២៤ ហើយ​បុរស​ជនជាតិ​ចិន​រូប​នេះ​ក៏​ត្រូវ​បាន​សម្រេច​បណ្តេច​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ផ្សព្វផ្សាយ​បំភ្លៃ​ការ​ពិត​ថា កម្ពុជា​លក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ