ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កូ​វី​ដ​១៩ ៖ ឆ្លង​សហ​គម​ន៍​ថ្មី​៥៨​នាក់​ ចម្រុះ​ជាតិ​សាសន៍ភាគច្រើន​ជា​ជនជាតិ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៦៥ នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៦៥ នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ គឺ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​ចំនួន ៥៨ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៧ នាក់​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​សរុប​មក​ដល់​ពេល​នេះ​មាន​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​សុ​ប ៦៩៧​នាក់ ដែល​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ព្រឹ​តិ្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​ឡើង​ដល់​១៩៤​នាក់ ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រាជធានី​-​ខេត្ត​ចំនួន ២១៧ នាក់

សម្រាប់​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន ៥៨ ករណី​លើ​ជាតិ​សាសន៍​ចំនួន ៥ ក្នុង​នោះ​រួម​មាន ជនជាតិ​ចិន​ចំនួន ៥១​នាក់ ជនជាតិ​វៀតណាម​៩​នាក់ (​មាន​ទាំង​ក្មេង​ស្រី​អាយុ ១៦ ខែ​ម្នាក់​) ជនជាតិ​ខ្មែរ​៥​នាក់ ជប៉ុន​១​នាក់ កូរ៉េ​ខាងត្បូង​១​នាក់ និង​ជនជាតិ​សិង្ហ​បុរី​១​នាក់​។ ។ ដូច្នេះ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ឆ្លង​ក្នុង​សហគមន៍​ឡើង​ដល់​ឡើង​ដល់​១៩៤​នាក់ ។

ចំណែក​៧​ករណី​ទៀត ដែល​មិនមែន​ជា​ករណី​ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ មាន​១​ករណី​ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​៦៥​ឆ្នាំ ដែល​បម្រើ​ការ​ជា​កងទ័ព​មួក​ខៀវ អាសយដ្ឋាន​នៅ​ភូមិ​កូន​មុំ ខេត្តរតនគិរី​។ គាត់​មក​ពី​ប្រទេស​នៅ​អាហ្វ្រិក ហើយ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សាលា​រក្សា​សន្តិភាព​ពហុ​សាស្ត្រ​កំពង់ស្ពឺ​។ និង​៦​ករណី​ទៀត​សុទ្ធតែ​ជា​ជនជាតិ​ចិន (​ប្រុស​៤ ស្រី​២) អាសយដ្ឋាន​នៅ​ក្រុងព្រះសីហនុ ។

ជនជាតិ​ចិន​ស្រី​-​ប្រុស​ទាំង ៦ រូប​នេះ​គឺ​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​ដោយសារ​តែ​ពួក​គាត់​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ចិន​វិញ ហើយ​បាន​ទៅ​ធ្វើតេស្ត​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដែល​លទ្ធផល​បង្ហាញ​ថា វិជ្ជមាន ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ