រាជធានីភ្នំពេញ ៖ ភាគីចិន នឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសជូនដល់មន្ទីរពិសោធន៍ តេស្ដសំណាករកជំងឺ វីរុសកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ
បើតាមការឲ្យដឹងរបស់ស្ថានទូចិនប្រចាំ នៅកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ ត្រូវបានសាងសង់យ៉ាងរលូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏រំពឹងទុកថា នឹងអាចបញ្ចប់ នៅមុនចុងខែមីនា ខាងមុខនេះ ។
ភាគីចិន នឹងផ្តល់ជំនួយជាបរិក្ខារ តេស្តពិសោធន៍ ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាល ជូនដល់បុគ្គលិកផងដែរ ។
ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះ នឹងអាចមានសមត្ថភាព ក្នុងការតេស្តពិនិត្យបាន ១.០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែក លើកកម្ពស់សមត្ថភាព ក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។
សូមជម្រាបថា ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទី ២ បន្ទាប់ពីខេត្តសៀមរាប ដែលមានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ដសំណាករកជំងឺកូវីដ ១៩ ដោយមិនចាំបាច់បញ្ជូនសំណាកមកធ្វើតេស្ដនៅរាជធានីភ្នំពេញដូចមុនទៀតទេ ៕


ចែករំលែកព័តមាននេះ