ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​សំណាក​! អ្នក​ប៉ះ​ពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ស្ត្រី​ប៉ូ​លី​ស​កើត​កូ​វី​ដ​គឺ​អវិជ្ជមាន

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​​ ៖ រហូត​មក​ដល់​ពេល​នេះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​9​នាក់​ និង​អ្នក​ប៉ះពាល់ដោយ​ប្រយោល​ជា​ច្រើន​នាក់​ ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​នគរបាល​ជាតិ​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ដ​-19​ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង​នៅ​ភូមិ​ទួល​សង្កែ​ទទឹង ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​17…

​ខេត្តព្រៃវែង​​ ៖ រហូត​មក​ដល់​ពេល​នេះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​9​នាក់​ និង​អ្នក​ប៉ះពាល់ដោយ​ប្រយោល​ជា​ច្រើន​នាក់​ ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​នគរបាល​ជាតិ​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ដ​-19​ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង​នៅ​ភូមិ​ទួល​សង្កែ​ទទឹង ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​17 ខែកុម្ភៈ ឆ្នាំ​2021​ កន្លង​ទៅ បាន​យក​​សំណាក​​ទៅ​ពិនិត្យ​បាន​មួយ​លើក​ហើយ គឺ​អវិជ្ជមាន​ទាំងអស់​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ឈាង សុ​ណ្ណា​រ៉ា ប្រធានរ​ដ្ធ​បាល​ខេត្តព្រៃវែង បាន​ប្រាប់​​​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​24 ខែកុម្ភៈ ឆ្នាំ​2021​ ម្សិលមិញ ​។

​លោក​​បញ្ជាក់​បន្ថែម​ថា តាម​ការ​ផ្តល់​ព័ត​៌​មាន​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា មាន​ស្ត្រី​នគរបាល​ជាតិ​ម្នាក់​ អាយុ​35​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ Skyline Dumex ធ្វើតេស្ត​​វិជ្ជមាន​កូ​វី​ដ​-19​ ​​កាលពី​ថ្ងៃ​ទី​21 ខែកុម្ភៈ ឆ្នាំ​2021 ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​រោគ​របេង​រាជធានី​ភ្នំពេញ​ ។​

ក្រោយ​សួរនាំ​ទើប​ដឹង​ថា ស្ត្រីរូប​​នេះ​និង​មិត្តភក្តិ​សរុប​5​នាក់​ទៀត បាន​ទៅ​ពី​ភ្នំពេញ​​ដើម្បី​ចូលរួម​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​ទួល​សង្កែ​ទទឹង ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​17 ខែកុម្ភៈ ឆ្នាំ​2021 ចាប់ពី​វេលា​ម៉ោង​12​ថ្ងៃត្រង់ ​រហូត​ដល់​ម៉ោង​ប្រហែល​4​ល្ងាច​ ក៏ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ខាងលើ​​​នេះ ​អាជ្ញាធរ​ខេត្ត​ក្រោម​បទបញ្ជា​របស់​​លោក​ ជា សុ​មេធី អភិបាលខេត្ត បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្ត្រី​នោះ​ចំនួន​9​នាក់​យក​មក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​បឋម​សិក្សា ស ខេ​ង ទួល​សង្កែ​ទទឹង និង​ចុង​ប៉ម​មុខ​សាលាខេត្ត​ព្រៃវែង រហូត​មក​ដល់​ថ្ងៃ​ទី​24 ខែកុម្ភៈ នេះ​បាន​យក​​សំណាក​​ទៅ​ពិនិត្យ​នៅ​បា​ស្ទ័​រ​ម្តង​រួចរាល់​ហើយ​គឺ​អវិជ្ជមាន​ទាំងអស់​។ ​ដោយឡែក ​អ្នកប៉ះពាល់​ដោយ​ប្រយោល​ជា​ច្រើន​ទៀត​ក៍​អវិជ្ជមាន​ដែរ​។​ តែ​ទោះជា​យ៉ាងណា​ ការ​យក​​​សំណាក​​​ទៅ​ពិនិត្យ​មាន​3​ដង​។

​លោក​ប្រធានរ​ដ្ធ​បាល​ខេត្ត​បន្ត​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-19​លើក​ដំបូង​មក រហូត​មក​ដល់​ពេល​នេះ ខេត្តព្រៃវែង​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់​មាន​មនុស្ស​រាប់រយ​នាក់​ហើយ តែ​ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19​នោះ​ឡើយ​។​

លោក​បាន​បន្ត​ថា ចំពោះ​ពាក់ព័ន្ធ​ករណី​នេះ​អាជ្ញាធរ​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ជា​ប្រចាំ ៣ ការពារ និង កុំ ÷៣ ការពារ ១- ពាក់​ម៉ាស់ ២- លាងដៃ ៣- គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​(​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​អោយ​បាន​គ្រប់​ៗ​គ្នា នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​អោយ​បាន​គ្រប់​ៗ​គ្នា​) ដែល​ចំណុច​៣ ការពារ​នេះ​សំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​Coivd-19​។​ ៣-កុំ គឺ​១-​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ា​ស៊ី​ន​ត្រជាក់​ច្រើន​ពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល ២-​​កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ ៣-​​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។​ដូច្នេះ​អាជ្ញាធរ​ខេត្តព្រៃវែង​បាន​មាន​វិធានការ​ផ្អាក​អាជីវកម្ម​កន្លែង​ហាង​ក្លឹ​ម​កម្សាន្ត ខារ៉ាអូខេ ។​

តែ​ចំពោះ​កម្ម​ពិធីការ ​ឫ​បុណ្យ​ផ្សេង​ៗ​និង​សាលារៀន ដំណើរការ​ជា​ធម្មតា ដោយ​ណែនាំ​អោយ​គាត់​រៀប​ភ្ញៀវ​អង្គុយ​១​តុ​តែ​៥​នាក់ គម្លាត​ពី​គ្នា​១​ម៉ែត្រ​កន្លះ និង​មាន​ពិនិត្យ​កម្តៅ ម៉ា​ស៊ី​ន​បាញ់​អាកុល​អោយ​ភ្ញៀវ​។ រីឯ​សាលារៀន​គឺ​បិទ​តែ​សាលា​បឋម​សិក្សា​ទួល​សង្កែ​ទទឹង​ក​ន្លៃ​ង​ពាក់ព័ន្ធ​នោះ​មួយ​ទេ ព្រោះ​ម្ចាស់​ដើមការ​គាត់​ជា​គ្រូបង្រៀន ហើយ​មាន​លោកគ្រូ​អ្នកគ្រូ​ទៅ​ចូលរួម​មង្គលការ​នោះ​ដែរ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ