ជាការពិត ឬយ៉ាណា? ឌី សារៈកិ្ខតា ទម្លាយរូបឈុតមង្គលការនឹងកំលោះសង្ហាម្នាក់
- ភ្នំពេញ
Post Views: 1 រាជធានីភ្នំពេញ ៖ ឌី សារៈកិ្ខតា ដែលលេចធ្លោការប្រឡងបវរកញ្ញាចក្កវាឡ ហើយបានចំណាត់ថ្នាក់លេខ៣ ។…
Post Views: 1 រាជធានីភ្នំពេញ ៖ ឌី សារៈកិ្ខតា ដែលលេចធ្លោការប្រឡងបវរកញ្ញាចក្កវាឡ ហើយបានចំណាត់ថ្នាក់លេខ៣ ។…
រាជធានីភ្នំពេញ ៖ ឌី សារៈកិ្ខតា ដែលលេចធ្លោការប្រឡងបវរកញ្ញាចក្កវាឡ ហើយបានចំណាត់ថ្នាក់លេខ៣ ។ នាងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រ ពិសេសខាងរូបសម្បត្តិ។ ហើយក៏មានការនិយាយតៗគ្នាថា ស្រីស្អាតរូបនេះ ដល់គូចូលរោងការមែនឬយ៉ាងណា? ក្រោយពេលឃើញទម្លាយរូបថតតែងជាកូនកំលោះ ក្រមុំ។
មានការសួរដេញដោលពីសំណាក់ហ្វេនៗជាច្រើននៅពេលដែលដឹងថា ឌី សារៈកិ្ខតា ថតរូបមង្គលការជាមួយបុរសក្មេងកាត់ចិន។ តើនោះជាការលាភាពនៅលីវ ឬក៏ជាការថតសម្តែង? យ៉ាងណា មានតែការតាមដាននោះទេ ដែលអាចជារឿងពិត។
កញ្ញាឯកចក្កវាឡលេខ៣ ឌី សារៈក្ខិតា បានបង្ហាញនូវភាពចាប់អារម្មណ៍ផ្អើលអស់សិល្បៈ នៅពេលដែលនាងរំលេចឈុតមង្គលការជាមួយកំលោះរូបសង្ហាម្នាក់ និងមានការជជែកដេញដោល នៅពេលឃើញរូបភាពទាំងនោះ នឹងលើកឡើងថា ពិតទេ? ដែលស្ងាត់មួយរយៈ ឌី សារៈក្ខិតា បានដំណើរដល់គូរហូតចូលរោងការ?
គួរបញ្ជាក់ថា ឌី សារៈក្ខិតា គឺជាបេក្ខនារីដ៏លេចធ្លោម្នាក់ នៃកម្មវិធីប្រឡងកញ្ញាឯកចក្កវាឡ ២០២០ ដែលពោរពេញដោយការចាប់អារម្មណ៍មិនតិចនាក់នោះទេ។ កញ្ញាគ្រប់ឈុតឆាកនៃវិញ្ញាសាប្រឡងឃើញថា ធ្វើបានល្អក្នុងពេលប្រជែងគ្នា។ ម្ល៉ោះហើយហ្វេនៗបានដាក់ក្តីសង្ឃឹមមុតមាំថា សារៈកិ្ខតា ប្រាកដជាដណ្តើមបានមកុដ។ ចុងក្រោយ នាងទទួលបានលេខ៣ ខណៈ រ៉េត សារីតា ជាម្ចាស់មកុដ២០២០ទៅវិញ។
ងាកមកមើលកម្រងរូបភាពឈុតអាពាហ៍ពិពាហ៍ ដែល សារៈក្ខិតា បំផុសឡើងផ្អើលហ្វេនៗនោះ បានដាក់ការសួរដេញដោលថា ជាការសម្តែងថតប្រម៉ូត ឬក៏ជាការពិត តើមួយយ៉ាងប្រាកដ? ប្រសិនបើនាងដល់គូមែន ប្រុសៗដែលចែចង់នាងកន្លងមក កកឈាមបាត់ទៅហើយ ពេលយល់ការណ៍។ យ៉ាងណាអ្នកគាំទ្រ សរសើរថា បើដល់គូមែន សូមអោយជួបតែសេចក្តីសុខតរៀងទៅ។















ចែករំលែកព័តមាននេះ