ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​នាក់​ទើប​មក​ពី​ចំណុចក្តៅ​នៅ​ភ្នំពេញ ត្រូវ​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​យប់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ មាន​មនុស្ស១០​នាក់ វិល​ត្រឡប់​ពី​ភ្នំពេញ មក​កាន់​ខេត្តកំពង់ឆ្នាំង​ ​ត្រូវបាន​​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​​ចុះធ្វើ​ចំណាត់ការ​ទាំង​យប់ ដោយ​បាន​ទៅ​​នាំ​ខ្លួន​​​មនុស្ស​​ទាំង​១០​នាក់​នោះ​​ឱ្យ​​មក​ធ្វើ​ច​ត្តា​ឡឺ​ស័ក​វិញ​ បន្ទាប់​ពី​ពួក​គាត់​​វិល​ត្រឡប់​ពី​រាជធានី​ភ្នំពេញ និង​ជា​អ្នកធ្វើការ​នៅ​ចំណុចក្តៅ​ពាក់​ព័ន្ធ​ព្រឹត្តិ​ការ​ណ៍​…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ មាន​មនុស្ស១០​នាក់ វិល​ត្រឡប់​ពី​ភ្នំពេញ មក​កាន់​ខេត្តកំពង់ឆ្នាំង​ ​ត្រូវបាន​​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​​ចុះធ្វើ​ចំណាត់ការ​ទាំង​យប់ ដោយ​បាន​ទៅ​​នាំ​ខ្លួន​​​មនុស្ស​​ទាំង​១០​នាក់​នោះ​​ឱ្យ​​មក​ធ្វើ​ច​ត្តា​ឡឺ​ស័ក​វិញ​ បន្ទាប់​ពី​ពួក​គាត់​​វិល​ត្រឡប់​ពី​រាជធានី​ភ្នំពេញ និង​ជា​អ្នកធ្វើការ​នៅ​ចំណុចក្តៅ​ពាក់​ព័ន្ធ​ព្រឹត្តិ​ការ​ណ៍​ ២០ ​កុ​ម្ភៈ ។

​​ការចុះធ្វើចំណាត់ការ​​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​ក​ម្ភះ ឆ្នាំ​២០២១​ ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែកុម្ភៈ នេះ​ថា មនុស្ស​១០​នាក់ ដែល​វិល​ត្រឡប់​មក​ពី​ភ្នំពេញ​វិញ ​​​ក្នុង​នោះ​មាន​​៨​នាក់ នៅ​ស្រុក​កំពង់លែង និង​២​នាក់​នៅ​ស្រុក​បរិបូរ​ណ៌ ។

លោក​បាន​បញ្ជាក់​ថា​ មនុស្ស​ទាំង​៨​នាក់​ដែល​វិល​ត្រឡប់​មក​ផ្ទះ​នៅ​​ស្រុក​កំពង់លែង​វិញ គឺ ពួក​គាត់​ជា​អ្នកធ្វើការ​នៅ​កន្លែង​ដែល​​​ជា​​ចំណុចក្តៅ​នៃ​ព្រិ​ត្តិ​ការ​ថ្ងៃ​២០ ​កុ​ម្ភៈ ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល ហើយ​ទីតាំង​ពួក​គាត់​ធ្វើការ​បាន​បិទទ្វា ។ ហេតុ​ដូច្នេះ​ហើយ​ពួក​គាត់​មិន​បាន ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ តែ​ពួក​គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ គឺ​ស្រុក​​កំពង់លែង​ទើប​ខាង​មន្ទីរ​ចុះ​ទៅ​នាំ​ខ្លួន​ពួក​គាត់​ទាំង​យប​ឲ្យ​មក​ធ្វើ​ចិ​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ឯ​ស្រុក​ទឹកផុស ។

ជាមួយ​គ្នា​នេះ មនុស្ស​ស្រី​​២​នាក់ ដែល​វិល​ត្រឡប់​ពី​ភ្នំពេញ​វិញ ហើយ​ពួក​គាត់​បាន​ទៅ​ធ្វើ​បងប្អូន​នៅ​ឯ​ស្រុក​បរិបូណ៌ គឺ​ពួក​គាត់ ក៍​ជា​អ្នក​ជាប់​ពាក់​ព័ន្ធនឹង​ព្រិ​ត្តិ​ការ​២០ ​កុ​ម្ភៈ ​ដូច​គ្នា​ដែរ ហេតុនេះ​ហើយ ក្រុមការងារ​មន្ទីរ​ក៍​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ជាមួយ​គ្នា​ដូច​គ្នា​ដែរ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៍បាន​អំពាវនាវ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទី​ទាំង៤៦​កន្លែង សូម​មក​​​ធ្វើតេស្ត​សំណាក និង​ធ្វើ​ច​តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​។ ​ជាមួយ​គ្នា​នេះ លោក​ក៍បាន​សំណូមពរ បងប្អូន​ប្រជាពលរដ្ឋ​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​ថែរក្សា​អនាម័យ​ឲ្យ​បាន​ល្អ ត្រូវ​មាន​គម្លាត​ពី​គ្នា ១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​និង​ត្រូវ​ពាក់​ម៉ាស លាងដៃ​សាប៊ូ អាកុល​ឬ​ជែ​ល​ជា​ប្រចាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ