ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណ​ឌី​ន​ច្រានចោល​ទាំងស្រុង​ដែល​ថា «​កម្ពុជា​លក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ចិន​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Angkor Times ដែល​ផ្សព្វផ្សាយ​ថា កម្ពុជា​លក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ចិន ។

ក្រសួង​បាន​បន្ត ការ​ច្រានចោល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សារព័ត៌​មានឈ្មោះ Angkor Times បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ដោយ​ប្រើប្រាស់​ចំណងជើង​ថា «​កម្ពុជា​បាន​យក​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​មក​លក់​ក្នុង​តម្លៃ​ថ្លៃ​» ដែល​លោក ស្រី ឱ វណ្ណ​ឌី​ន ថា ការ​ផ្សព្វផ្សាយ​ជា​រឿង​ផ្តេសផ្តាស ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល​ថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ចិន​នៅ​កម្ពុជា គឺ​បាន និង​កំពុង​ចាក់​ទៅ​លើ​ក្រុម​មនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា សូម​ថ្កោលទោស​ចំពោះ​ជន​មួយ​ចំនួន​ដែល​បំពុលសង្គម ដែល​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ចំពោះ​កម្ពុជា ។ ដោយ​អ្នក​ទៅ​ចាក់​គ្មាន​បង់ប្រាក់​នោះ​ទេ ព្រោះ​វ៉ាក់សាំង​យើង​នៅ​មាន​កម្រិត ហើយ​យើង​ត្រូវ​រក្សា​ទុក​ឲ្យ​អ្នក​ដែល​ចាក់​លើក​ទី​១ មក​ចាក់​លើក​ទី​២ ផង​ដែរ ។

អ្នក​នាំ​ក្រសួងសុខាភិបាល​ថា ៖ យើង​មិន​ត្រូវ​ឱ្យ​អ្នក​ដែល​ទៅ​ចាក់​បង់ប្រាក់​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ យើង​អត់​មាន​វ៉ាក់សាំង​ណា​ដែល​ចាក់​ឱ្យ​ក្នុង​តម្លៃ​ហ្នឹង (១២០​ដុល្លារ​) ដែរ ពីព្រោះ​វ៉ាក់សាំង​យើង​មាន​កម្រិត ហើយ​យើង​សុទ្ធតែ​កំណត់​មុខសញ្ញា​សម្រាប់​ក្រុម​មនុស្ស​ដែល​ត្រូវ​មក​ចាក់ ហើយ​យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ចាក់​ត្រឹមត្រូវ​ណាស់ ។

ជា​ចុង​ក្រោយ លោកស្រី បាន​សុំ​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ ដោយសារ​ចំនួន​វ៉ាក់សាំង​ជំហាន​ដំបូង​នេះ​នៅ​មាន​កម្រិត មិន​អាច​ចាក់​ឱ្យ​គ្រប់​គ្នា​បាន ព្រោះ​ត្រូវ​រក្សា​ទុក​ឲ្យ​អ្នក​ចាក់​មុន​មក​ចាក់​លើក​ទី​២​បន្ត​ទៀត ។

សូម​បញ្ជាក់ ៖ ជំនួយ​វ៉ាក់សាំង ចិន ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុង​ចំណោម ១​លាន​ដូ​ស ដែល​ផ្តល់​ជូន​តាម​សំណើរ​តាម​ក្រសួងការពារជាតិ​កម្ពុជា ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។ ចំណែក​៤០​ម៉ឺន​ដូ​សទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ