ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សង្ឃឹម​»​មាន​ន័យ​ជ្រៅ​ទៅ​ក្នុង​ជីវិត

3 ឆ្នាំ មុន

លោក​អ្នកប្រាជ្ញ​ខាង​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ភាព​អស់សង្ឃឹម ស្មើនឹង​អស់​អ្វី​ៗ​គ្រប់យ៉ាង តែបើ​យើង​ចិញ្ចឹមចិត្ត​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច ស្មើនឹង​ជីវិត​មាន​អ្វី​ៗ​សព្វ​យ៉ាង ។ ខាងក្រោម​នេះ​ជា​ទស្សន​៦​ចំណុច​ដែល​គួរ​ពិចារណា​ដូច​តទៅៈ ១- ពាក្យ​សម្ដី​ដែល​ស្តាប់​ហើយ​អស់សង្ឃឹម ត្រូវ​បំភ្លេច​ចោល​ភ្លាម…

លោក​អ្នកប្រាជ្ញ​ខាង​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ភាព​អស់សង្ឃឹម ស្មើនឹង​អស់​អ្វី​ៗ​គ្រប់យ៉ាង តែបើ​យើង​ចិញ្ចឹមចិត្ត​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច ស្មើនឹង​ជីវិត​មាន​អ្វី​ៗ​សព្វ​យ៉ាង ។ ខាងក្រោម​នេះ​ជា​ទស្សន​៦​ចំណុច​ដែល​គួរ​ពិចារណា​ដូច​តទៅៈ

១- ពាក្យ​សម្ដី​ដែល​ស្តាប់​ហើយ​អស់សង្ឃឹម ត្រូវ​បំភ្លេច​ចោល​ភ្លាម ។

២- ពាក្យ​សម្ដី​ដែល​ស្តាប់​ហើយ​មាន​សង្ឃឹម ត្រូវ​ចង​ចាំ​ជា​និច្ច ។

៣- ព្យាយាម​ចាកចេញ​ពី​មនុស្ស​ដែល​ធ្វើ​ឱ្យ​យើង​អស់សង្ឃឹម ។

៤- ព្យាយាម​នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឱ្យ​យើង​មាន​សង្ឃឹម ។

៥- ទេវតា​មិន​ដែល​ផ្តាច់​ផ្លូវ​អ្នក​ដែល​ចេះ​តស៊ូ ប្តូរជីវិត​ចិញ្ចឹមចិត្ត​ក្នុង​ក្តី​សង្ឃឹម​នោះ​ទេ ។

៦- ទេវតា​ក៏​មិន​ដែល​ទុក​ផ្លូវ​ឱ្យ​អ្នក​ពូកែ​រអ៊ូ អស់សង្ឃឹម​នោះ​ដែរ ។

ដោយហេតុ​ថា​ដរាបណា​យើង​មាន​ក្តី​សង្ឃឹម បូក​រួម​នឹង​ការ​តស៊ូ​ផង ដរាប​នោះ​អ្វី​ៗ​ក៏​នឹង​កើត​មាន​ឡើង ព្រោះថា​ជីវិត​មាន​សង្ឃឹម​ជា​ជីវិត​បរិបូណ៌​ទៅ​ដោយ​សេចក្តីសុខ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ