ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ដ វី​ន ប្រកាស​ដំណឹង​បែកបាក់​គូ​ស្នេហ៍​លើ​ហ្វេ​ស​ប៊ុ​ក តើ​​ពិតមែន​ទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក អេ​ដ វី​ន បាន​ប្រកាស​ដំណឹង​ពី​ការ​បែកបាក់​គូស្នេហ៍​របស់​ខ្លួន បន្ទាប់​តារា​រូប​នេះ​បាន​កសាង​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ដែល​ជា​អតីត​ភរិយា​ថៅកែ​ផលិត​កម្ម​មួយ ដោយ​បានការ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ តារា​​សម្តែង​នៅ​ក្នុង​រឿង «​រសជាតិ​អ្នកមាន​»…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក អេ​ដ វី​ន បាន​ប្រកាស​ដំណឹង​ពី​ការ​បែកបាក់​គូស្នេហ៍​របស់​ខ្លួន បន្ទាប់​តារា​រូប​នេះ​បាន​កសាង​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ដែល​ជា​អតីត​ភរិយា​ថៅកែ​ផលិត​កម្ម​មួយ ដោយ​បានការ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

តារា​​សម្តែង​នៅ​ក្នុង​រឿង «​រសជាតិ​អ្នកមាន​» រូប​នេះ បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា «​រឿងរ៉ាវ​ស្នេហា ឆាកជីវិត​មនុស្ស គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​មុន​នោះ​ទេ ថ្ងៃនេះ​ជួប ថ្ងៃស្អែក​បែក គ្មាន​អ្នក​ណា​អាច​ដឹង​មុន​ឡើយ ក្រៅពី​ខ្លួន​យើង​»​។

លោក​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ ពេល​នេះ​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​ខាងលើ​អ​ញ្ចឹ​ង ចាប់ពី​ពេល​នេះ តទៅ ខ្ញុំ​ហើយនឹង​គាត់​លែង​ត្រូវជា​អ្វី​នឹង​គ្នា​ទៀត​ហើយ កុំ​ឆ្ងល់​ថា​មក​ពី​អ្វី ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នឹង​» ។

យ៉ាងណា ដំណឹង​ពី​ការ​បែកបាក់​ស្នេហា​របស់​លោក អេ​ដ វី​ន នា​ពេល​នេះ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​នោះ​ឡើយ ដោយសារ​ជា​បន្តបន្ទាប់​គេ​តែងតែ​ឃើញ​ចំណង​ស្នេហា​​របស់​លោក​តែងតែមាន​ភាព​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ខណៈ​ពេល​ដែល​ការ​បែកបាក់​នេះ ក៏​បាន​កើតឡើង​ម្តង ជា​ពីរ​ដង​ហើយ​ដែរ​។

ទោះជា​យ៉ាងណា ក្នុង​ពេល​ដែល​គេ​បានឃើញ​សារ​ដែល​លោក អេ​ដ វី​ន បាន​បង្ហោះ​នា​ពេល​នេះ មាន​មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​លោក​មួយ​ចំនួន​បាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន​លើកទឹកចិត្ត​លោក​ឲ្យ​មាន​ភាពរឹងមាំ ក្នុង​ពេល​ដែល​មួយ​ចំនួន​ទៀត​ក៏​បាន​គាំទ្រ​ពី​ការ​សម្រេចចិត្ត​ដើរ​ចេញ​របស់​លោក​នា​ពេល​នេះ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ពេល​ដែល​មាន​មហាជន​បាន​សួរនាំ​ពី​ការ​បែកបាក់​គូស្នេហ៍​របស់​លោក​នា​ពេល​នេះ អាច​ជា​ការ​ពិត ឬ​យ៉ាងណា​នោះ? រហូត​មក​ទល់​ពេល​នេះ លោក អេ​ដ វី​ន ហាក់​មិន​ទាន់​បាន​បញ្ជាក់​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ ហើយ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា ចំណង​ស្នេហា​របស់​ពួក​លោក​អាច​ផ្សះផ្សា​គ្នា​ឡើង​វិញ​ឬ​យ៉ាងណា?

ដោយឡែក​ក្នុង​ពេល​ដែល​លោក អេ​ដ វី​ន បាន​ប្រកាស​ពី​ការ​បែកបាក់​ស្នេហា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ រហូត​មក​ដល់​ពេល​នេះ​ភាគី​ខាង​គូស្នេហ៍​របស់​លោក​ហាក់​មិន​ទាន់​បាន​បញ្ចេញ​សារ​បញ្ជាក់​ពី​ការ​បែកបាក់​ជាមួយ​លោក​ពិត​ឬ​យ៉ាងណា​ឡើយ? ប៉ុន្តែ​គូស្នេហ៍​របស់​លោក អេ​ដ វី​ន ដែល​ដាក់​ឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា Panhchaka June បាន​ធ្វើការ​ចែករំលែក​នូវ​សារ​ដ៏​ខ្លី​មួយ​ថា «​ដោះ​លែង​គេ​ទៅ​»​។

តាម​រយៈ​សារ​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​នា​ពេល​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ចំណង​ស្នេហ៍​របស់​ពួក​គេ​កំពុង​មាន​បញ្ហា ឬ​អាច​ឈាន​ដល់​ការ​បាក់បែក​ប្រាកដ​មែន ក្នុង​ពេល​ដែល​កន្លង​មក​លោក អេ​ដ វី​ន តែងតែ​បង្ហោះ​ពី​ការ​រកាំរកូស​នូវ​ចំណងស្នេហា​របស់​ខ្លួន​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​នៅ​តែ​អាច​ស៊ូទ្រាំ​បាន​ចំពោះ​រឿង​មួយ​នេះ​។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ចុងឆ្នាំ​២០២០ កន្លង​ទៅ គូស្នេហ៍​របស់​តារា​សម្តែង​លោក អេ​ដ វី​ន ធ្លាប់​បាន​ប្រកាស​ពី​ការ​បែកបាក់​ស្នេហា​របស់​ខ្លួន​ម្តង​រួច​ហើយ ប៉ុន្តែ​ជា​បន្តបន្ទាប់​តារា​រូប​នេះ​តែងតែ​បង្ហោះ​សារ​ឆ្លើយ​តប ដោយ​ស្នើ​សុំ​គូស្នេហ៍​កុំ​ឲ្យ​បែក​គ្នា រហូត​ពេល​ខ្លះ​លោក​ហ៊ាន​ពោល​ពាក្យ​ថា «​ខ្លួន​នឹង​ទៅ​បួស ប្រសិនបើ​បែក​គ្នា​មែន​នោះ​»​។

គួរ​បញ្ជាក់​ថា តារា​សម្ដែង អេ​ដ វី​ន បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​អតីត​ស្ដ្រី​មេម៉ាយ​កូន​២​ខាងលើ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​ទំនាក់​ទំនង​របស់​គូ​ស្នេហា​នេះ កាន់តែ​មាន​ភាព​ស្និ​ទ​ស្នាល ហើយ​គេ​ឃើញ អេ​ដ វី​ន តែងតែ​ផ្ដល់​ក្ដី​សង្ឃឹម និង​ព្រម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សេចក្ដីសុខ​របស់​អនាគត​ភរិយា​របស់​ខ្លួន ដែល​ជា​ស្ដ្រី​មេម៉ាយ​មាន​រូប​សម្ផស្ស​មិន​ចាញ់​ស្រី​វ័យក្មេង ទើប​ពេញក្រមុំ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ