ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​សម្រួលការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​ដោយ​កុំ​បិទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជាប់​បណ្តា​ខេត្ត​ព្រំដែន​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​រកស៊ី​ដោយ​កុំ​បិទ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច ។ យោង​តាម​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជាប់​បណ្តា​ខេត្ត​ព្រំដែន​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​រកស៊ី​ដោយ​កុំ​បិទ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច ។

យោង​តាម​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ស្នើ​សុំ​អស់លោក លោក​ជំទាវ​អភិបាលខេត្ត នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ព្រំដែន​ឡាវ និង​ប្រទេស​ថៃ ក៏​ដូច​ជា ស្ថាន​ប័ន​ពាក់ព័ន្ធ ដែល​កន្លង​ទៅ​មានការ​ព្រឹ​ង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កា​ចេញចូល​នៅ​តាម​ព្រំដែន ដោយ​ពង្រឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​តំបន់​ជាប់​ព្រំដែន ដើម្បី​ជៀសវាង​ការ​ហូរ​ចូល​នូវ​ជំងឺ​ពី​ក្រៅប្រទេស​មក​ចូល​ក្នុង​ប្រទេស ។ ប៉ុន្តែ​ចំពោះ​ការ​ដឹក​ទំនិញ​រកស៊ី​ជាមួយ​គ្នា​នៅ​ធ្វើ ជា​ធម្មតា​សុំ​ស្តាប់​ឲ្យ​បាន​ច្បាស់​» ។

សម្តេច​បាន​លើក​ឡើង​ថា សម្តេច​ទើបតែ​បាន​ទទួល​ដំណឹង​ថា អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​បាន​ដាក់​បទបញ្ជា​នៅ​តាម​បន្ទាប់​ព្រំដែន​កម្ពុជា ថៃ ជា​ពិសេស​នៅ​តំបន់​ប៉ៃលិន​ថា​មិន​ឲ្យ​បងប្អូន​ខ្មែរ​ដឹក​កសិផល​ទៅ​ព្រំដែន​ថៃ​ដូច​ពី​មុន​ទេ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃស្អែក​(​ថ្ងៃ​ទី​២៥) ហើយ​បែរ​រថយន្ត​ថៃ​អាច​ចូល​មក​កម្ពុជា​ជា​ធម្មតា ។ សម្រាប់​ករណី​នេះ សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ឲ្យ​សម្តេច​ក្រឡាហោមស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដក​បទបញ្ជា​ចេញ​វិញ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​រកស៊ី​ធម្មតា ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ខិតខំ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​ចេញ​ទំនិញ​កសិផល​កាន់តែ​ច្រើន​កាន់តែ​ល្អ ។

សម្តេច​បញ្ជាក់​ថា​៖«​មិន​អាច​ភាគី​ថៃ​មក​ដឹក​ទំនិញ​ចេញពី​ប្រទេស​បាន ហើយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹក​ចេញ​មិន​បាន​នោះ​ទេ ។ ទាំង​ជាមួយ​ថៃ ជាមួយ​វៀតណាម ក៏​អី​ញ្ចឹ​ង​ដែរ ។ ខ្ញុំ​សូម​បញ្ជាក់​ថា​អ្វី​ដែល​យើង​ធ្វើ គឺ​ការ​គ្រប់គ្រង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន គឺ​ធ្វើ​ធម្មតា ហើយ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​នៅ​តាម បណ្តាល​ខេត្ត​ជាប់​ព្រំដែន គឺ​ធ្វើ​ធម្មតា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​បន្ត​រកស៊ី​ជាមួយ​ប្រទេស​ជិតខាង​បាន ហើយ​មានការ​សម្រួល​ភាព​ងាយស្រួល​ផង​ដែរ​»​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀត​ថា ជំងឺ​កូ​វី​ដ​១៩ បាន​បំផ្លាញ​យើង​ហើយ ប៉ុន្តែ​យើង​មិន​អាច​ឲ្យ មានការ​បំផ្លាញ់​ផ្នែក​សេដ្ឋកិច្ច​បាន​ទៀត​ទេ ។ ខ្ញុំ​ស្នើ​សុំ​ឲ្យ​សម្តេច​ក្រឡា ហោម ស ខេ​ង បញ្ជាក់ ឲ្យ​ថា តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ហា​បែប​នេះ​ទៅ​កាន់​កន្លែង​ណាខ្លះ ដោយ​សុំ​ឲ្យ​ដកថយ​នូវ​បញ្ជា​នោះ​វិញ ។ ព្រោះថា ទំនិញ​មិន​មាន​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ ទំនិញ​យើង​ដឹក​ទៅ​ថៃ ឬ​វៀតណាម ដឹក​មក​កម្ពុជា ឬ​ថៃ​ដឹក​មក​កម្ពុជា គឺ​អត់​កូ​វី​ដ​១៩​ទេ ។ បញ្ហា​សំខាន់​នោះ គឺ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ថា ត្រូវ​តែ​ធ្វើការ​ពង្រឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​វ​ធ្វើការ​បង្ករ​លក្ខ​ខណៈ​សម្បត្តិ សម្រួលការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​បាន​ស្រួល​កាន់តែ​ធំ​ទៅ​ៗ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទីផ្សា​របស់​ពលរដ្ឋ​កម្ពុជា គឺ​បាន​ពង្រឹង​ទីផ្សារ​របស់​ប្រទេស​ជិតខាង ។ ពីព្រោះ​ថា ខាង​មិត្ត​ជិតខាង​ក៏​រកស៊ី​មក​កម្ពុជា​ច្រើន ហើយ​កម្ពុជា​យើង​ក៏​រកស៊ី​នៅ​វិញ​ក៏​ច្រើន​ដែរ ។ ដូច្នេះ​ត្រូវ​បន្ត​លើ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជៀសវាង​ការ​ភាន់ច្រឡំ ។

ក្នុង​សារ​សំឡេង​សម្តេច​ក៏​បាន​ដាក់​បញ្ជា​ថា នៅ​ពេល​បទបញ្ជា​ណាមួយ​ត្រូវ​ឲ្យ​សម្តេច​បានដឹង​ផង ។ សម្តេច​ថា​៖«​សូម​មេត្តា​ឲ្យ​ខ្ញុំ​ដឹងផង ពីព្រោះ​ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ​កិច្ចការ​នយោបាយ​ក្នុង​ប្រទេស និង​នយោបាយ​ក្រៅប្រទេស ។ កន្លង​មក​យើង​ក៏​មានការ​ឆក​ល្វែង​ដែរ ដោយ​មាន​បញ្ជា​កុំ​ឲ្យ​មានការ​នាំ​ចូល​ត្រី​ចូល​ក្នុង​ប្រទេស​ពី​ខាងក្រៅ ដែល​ខុស​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក និង​ក្រប​ខណ្ឌ​តំបន់​ពាណិជ្ជ​សេរី​អាស៊ាន ។

ដូច្នេះ​យើង​ក៏​បាន​ធ្វើការ​កែរ​តម្រូវ​ផង​ដែរ ក្នុង​ការ​ហាមឃាត​ត្រី​ពី​វៀតណាម​រួច​ដែរ ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​មានការ​រាយការណ៍​ពី​ភាព​រអាក់រអួល​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​ទៅ​កាន់​សម្តេច​ផ្ទាល់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ