ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​ដៃ​ដ៏ឆើត​ត្រូវ​ជាប់អន្ទាក់​អ្នក​​​ភូមិ​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ដៃ​ឆើត​ចំនួន​០២​នាក់ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​មុខសញ្ញា​«​លួច និង ដាក់​ថ្នាំ​សណ្ដំ​» បន្លំ​លួច​យ៉ាង​សកម្ម ​នា​ពេល​កន្លង​មកនេះ ពេល​នេះ​ត្រូវ​អ្នក​ភូមិ​ព័ទ្ធចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច…

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ដៃ​ឆើត​ចំនួន​០២​នាក់ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​មុខសញ្ញា​«​លួច និង ដាក់​ថ្នាំ​សណ្ដំ​» បន្លំ​លួច​យ៉ាង​សកម្ម ​នា​ពេល​កន្លង​មកនេះ ពេល​នេះ​ត្រូវ​អ្នក​ភូមិ​ព័ទ្ធចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​ជនសង្ស័យ​០២​នាក់​បងប្អូន​នេះ កំពុង​ប្រើ​ល្បិច​បន្លំ​ចូល​រើ​កកាយ​លួច​យក​ទ្រព្យ ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់​។​ សម្បត្តិ​នៅ​ក្នុងផ្ទះ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ កាលពី​វេលា​ម៉ោង​៣​និង​៤៥នាទី​រសៀល​ថ្ងៃ ទី​២៣ កុម្ភៈ នៅ​ចំណុច​ភូមិ​អន្លក់​កោង ។

របាយ​ការ​ណ៍អធិការ​នគរបាល​ស្រុក​បាណ​ន់បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដៃ​ឆើត​ទាំង​០២​នាក់​នោះ ម្នាក់​ឈ្មោះ យ៉ែ​ម មុំ ហៅនៅ ហៅ​វ៉ា​ន់ ស្រី​អាយុ​៥០​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះស គឹ​ម​លី ហៅ អា​លី​អាយុ​៣៣​ឆ្នាំ​។ ជន​ទាំង​០២​នាក់​នេះ ត្រូវជា​បងប្អូន​រស់នៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​ស្ត្រី​ទាំង​០២​នាក់​នេះ បាន​ព្យាយាម​ឆ្លើយ​កុហកសមត្ថកិច្ច​អំពី​អា​សយ​ដ្ឋា​ន​ និង​ឈ្មោះ​របស់​ខ្លួន ។ ពួក​គេ​ត្រូវ​អ្នក​ភូមិ​ព័ទ្ធ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​កំពុង​ប្រើ​ល្បិចបញ្ឆោត​ជន​រង​គ្រោះ​ឈ្មោះ​ហែម ប្រម ស្រី​អាយុ​៨៥​ឆ្នាំ នៅ​ចំណុច​កើតហេតុ​ខាងលើ រួច​ចូល​រើ​កកាយ​នៅ​ក្នុង​ផ្ទះ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​។

បើ​តាម​ជន​រង​គ្រោះបាន​និយាយ​ថា ស្ត្រី​សង្ស័យ​ទាំង​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​ចូល​ផ្ទះ​គាត់ ពេល​ឃើញ​គាត់​នៅ​ម្នាក់ឯង​។ ពេល​ចូល​ទៅ​ដល់​ស្ត្រី​ម្នាក់​ចំណាស់​បន្តិច បាន​សួរនាំ​រក​ទិញ​ដើម​​ម្រះព្រៅ ហើយ​នាំ​គាត់​ដើរទៅ​ខាងក្រោយ​ផ្ទះ តែ​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​បាន​ចូល​ទៅ​រើ​កកាយ​នៅ​ក្នុងផ្ទះ​គាត់​។ ប៉ុន្តែ​នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​សភាព​មិនល្អ​ក៏​សួរនាំ ទើប​ដឹង​ថា ស្ត្រី​០២​នាក់​នេះ​ជា​ចោរ​ប្រើ​ល្បិច​បំរុង​លួច​ទ្រព្យសម្បត្តិ​គាត់ ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​នាំ​គ្នា​តាម​ចាប់​បាន​ទាំង​០២​នាក់​តែ​ម្ដង​។

អ្នក​ភូមិ​បាន​និយាយ​ថា ដំបូង​គេ​ឃើញ ស្ត្រី​ម្នាក់​កំពុង​នាំ​ម្ចាស់ផ្ទះ​ដើរទៅ​រក​បេះម្រះ​ព្រៅ​នៅ​ខាង​ក្រោយ​ផ្ទះ តែ​ពេល​នោះ ​គេ​ក៏​ឃើញ​ស្ត្រី​ម្នាក់​ទៀត​កំពុង​រើ​កកាយ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយ​មានការ​សង្ស័យ​គេ​ក៏​សួរនាំ ទើប​ដឹង​ថា ស្ត្រី​ទាំង​០២​នក់​នេះ​កំពុង​ប្រើ​ល្បិច​ចូល​ផ្ទះ​ជន​រង​គ្រោះ​បំរុង​លួច​អីវ៉ាន់ ​។ សាក្សី​និយាយ​ថា ពេល​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​សកម្មភាព អ្នក​ឃើញ​ហេតុ​ការ​ណ៍​ក៏​ស្ទុះ​ចូល​ទៅ​សួរនាំ ធ្វើ​ឲ្យ​ជន​ទាំង​០២​នាក់​ភ័យ​ស្លន់ស្លោរ​បំរុង​ជិះ​ម៉ូតូ​ចេញ តែ​ត្រូវ​អ្នក​ភូមិ​ស្រែក​ឆោឡោ​ស្ទាក់​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដំណាល​ៗ​គ្នា​នឹង​អំពើ​ចោរកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ស្ត្រី​០២​នាក់​បងប្អូន​ខាងលើ​នេះ ក៏​មាន​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​ចំនួន​០៣​ករណី​ផ្សេង​ទៀត បាន​ដោយ​សុ​ត្ថិ​ភាព​ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​។ អំពើ​ចោរកម្ម​កាច់​សោ​រក​លួច​ម៉ូតូ​ទាំង​០៣​ករណី​ខាងលើ​នេះ គឺ លើក​ទី​១ កើតឡើង​នៅ​ម្ដុំ​ផ្សារ ស្រុក​មោង​ឬ​ស្សី បាត់​ម៉ូតូ​ម៉ាក​ហុងដា CBR ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1S-2856 ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊ាន សុផល ប្រុស​អាយុ​៥២​ឆ្នាំ​។ លើក​ទី​២ នៅ​កើតឡើង​នៅ​ម្ដុំ​ផ្សារ​រូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង​1AE-6048 ម្ចាស់​ឈ្មោះ ជា សុ​ខន ស្រី​អាយុ​៥២​ឆ្នាំ និង លើក​ទី​៣ បាន​កើតឡើង​នៅ​ម្ដុំ​ផ្លូវ​លេខ​១ ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាត់​ម៉ូតូ​ម៉ាក​ឃ្លី​ក ពាក់​ស្លាក​លេខ បាត់ដំបង 1Y-7668​។

ពាក់ព័ន្ធ​អំពើ​ចោរកម្ម កាច់​សោ​.ក​លួច​ម៉ូតូ​ចំនួន​០៣​ករណី​ផ្ទូ​ន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​ខាងលើ​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ​។ ដោយឡែក​ចំពោះ​ករណី​ចោរ​ស្រី​០២​នាក់​បងប្អូន ដែល​ប្រើ​ល្បិច​ធ្វើ​ជា​រក​ទិញ​ម្រះព្រៅ​យក​ទៅ​ស្លរ តែ​គោលដៅ​ចូល​លួច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ បាន​ប្រាប់​ថា ស្ត្រី​ដៃ​ឆើត​ខាងលើ​នេះ នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត ដែល​តែង​ដើរ​ធ្វើ​សកម្មភាព​លួច​​។ ក្រុម​ស្ត្រី​ដៃ​ឆើត​នេះ ក៏​ជា​មុខសញ្ញា​ដាក់​ថ្នាំ​សណ្ដំ​ម្ចាស់ផ្ទះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ដែរ តែ​ពេល​នេះ​ជាប់អន្ទាក់​០២​នាក់​ហើយ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ