ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នកក្រ​ ! ដំណឹង​ល្អ​លែង​ពិបាកចិត្ត​អត់​លុយ​បង់ថ្លៃ​មេធាវី​តតាំង​ក្តី​ទៀត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​តែងតែមាន​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ពេល​មាន​បញ្ហា​ទំនាស់ ឬ​បញ្ហា​ណាមួយ គឺ​ពួក​គាត់​មិនសូវ​ហ៊ាន​តតាំង​ទៅ​តុលាការ​នោះ​ទេ ដោយសារ​តែ​ពុំ​មាន​លទ្ធភាព ឬ​គ្មាន​លុយ​តែ​ម្តង ក្នុង​ការ​បង់ថ្លៃ​សេវា​មេធាវី ឬ​ក៏​ស្វែង​ការពិគ្រោះ​យោបល់​ផ្លូវច្បាប់​ណាមួយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​តែងតែមាន​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ពេល​មាន​បញ្ហា​ទំនាស់ ឬ​បញ្ហា​ណាមួយ គឺ​ពួក​គាត់​មិនសូវ​ហ៊ាន​តតាំង​ទៅ​តុលាការ​នោះ​ទេ ដោយសារ​តែ​ពុំ​មាន​លទ្ធភាព ឬ​គ្មាន​លុយ​តែ​ម្តង ក្នុង​ការ​បង់ថ្លៃ​សេវា​មេធាវី ឬ​ក៏​ស្វែង​ការពិគ្រោះ​យោបល់​ផ្លូវច្បាប់​ណាមួយ​នោះ​ទេ ។

មេធាវី លី ច័ន្ទតុលា ប្រធានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

យ៉ាងណាមិញ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ ព្រោះ​ថ្មី​ៗ​នេះ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហៅ​ថា «The Bar Association of The Kingdom of Cambodia» បាន​ប្រកាស​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ការពិគ្រោះ​យោបល់ និង​ការ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​។

នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន​នោះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ថា «​គោ​លន​យោ​យ​បាយ​នេះ​ដែល​បាន​ដាក់​ចេញ​នេះ មាន​ទិស​ដៅ​ជួយ​ផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ និង​ការពារ​ក្តី ព្រមទាំង​តំណាង​ដោយ​អាណត្តិ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ រួម​ទាំង​កម្មករ​និ​យោ​ជិ​ក​ទាំងអស់​ដោយ​ឥត​គិត​កម្រៃ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អំពាវនាវ​សុំ​ការ​ចូល​ជា​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់ថ្លៃ ឬ​ស្វែងរក​ការពិគ្រោះ​យោបល់​និង​ជួល​មេធាវី​តតាំង​ក្តី​ជាដើម ។

ចាត់ទុកជា​ដំណឹង​មួយ​ល្អ​សម្រាប់​អ្នកក្រ ក៏​ដូច​ជា គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ទាល់ ព្រោះ​ក្រោយ​ពី​ការ​ធ្វើ​សេចក្តី​អំពាវនាវ​រួច​មក គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ២០២១​នេះ គឺ​មាន​មេធាវី​ចំនួន ១៧៩​រូប​ហើយ ដែល​ស្ម័គ្រចិត្ត​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ និង​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​។

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា «​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ជូនដំណឹង​ដល់​សមាជិក​-​សមាជិកា​គណៈមេធាវី​មេត្តា​ជ្រាប​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ការពិគ្រោះ​យោបល់ និង​ការ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​» ។ ដូច្នេះ ដើម្បី​សម្រេច​បាន​នូវ​គោលនយោបាយ​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវការ​ចាំបាច់​នូវ​ការ​ចូលរួម​ពី​សមាជិក​-​សមាជិកា​មេធាវី​ទាំងអស់​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ដំណើរការ​លើ​ការពិគ្រោះ​យោបល់​ច្បាប់ និង​ការ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​។

ប្រកាស​ដដែល​បាន​បន្ត​ថា «​តាម​រយៈ​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​អំពាវនាវ​ដល់​សមាជិក​-​សមាជិកា​មេធាវី​ទាំងអស់ មេត្តា​ចូលរួម​ឱ្យ​បាន​ច្រើន ធ្វើ​ជា​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈមេធាវី ក្នុង​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ក៏​ដូច​ជា​ការ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​កម្មករនិយោជិត ដែល​ខ្វះ​លទ្ធភាព​ពឹងពាក់​មេធាវី ដើម្បី​ធ្វើការ​ការពារ​សិទ្ធិ​របស់​ខ្លួន​តាម​ផ្លូវច្បាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ