ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ ​និង​​ខេត្តព្រះសីហនុ ​ចេញចូល​ទីតាំង​៥​នេះ​ ពី​ថ្ងៃ​ទី ១៦-២០ កុម្ភៈ​សូម​ទៅ​ធ្វើតេស្ត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២១ អំពាវនាវ​ឲ្យ​បងប្អូន​គ្រប់​ជាន់ថ្នាក់​ដែល​ធ្លាប់​បាន​ចេញ​-​ចូល​ទីតាំង​ចំនួន ៥ ក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ចន្លោះ​ចាប់ពី​យប់​ថ្ងៃ​ទី…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២១ អំពាវនាវ​ឲ្យ​បងប្អូន​គ្រប់​ជាន់ថ្នាក់​ដែល​ធ្លាប់​បាន​ចេញ​-​ចូល​ទីតាំង​ចំនួន ៥ ក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ចន្លោះ​ចាប់ពី​យប់​ថ្ងៃ​ទី ១៦ ខែកុម្ភៈ​និង​យប់​ថ្ងៃ​ទី ២០ ខែកុម្ភៈ​អោយ​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ ១៩ ព្រោះ​ទីតាំង​ទាំង ៥​នោះ​មាន​អ្នក​កើត​កូ​វី​ដ ១៩ ធ្លាប់​បាន​ទៅ​ដល់ ​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់ អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​សណ្ឋាគារ​ជី​ន​ប៉ី​ទាំង​៣​សាខា និង​អគារ​ស្នាក់​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជី​ន​ប៉ី​ក្រុងព្រះសីហនុ ព្រមទាំង​សណ្ឋាគារ​ហ័​ង​ហ្គ័​ន​ជា​យី សរុប ៥ ទីតាំង ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាត​ចិន​ចំនួន​២​នាក់ ដែល​ជា​អ្នកដំណើរ​មក​ពី​ក្រុងភ្នំពេញ វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួងសុខាភិបាល​។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន ២​រូប​ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ គឺ ១- ស្ត្រីជន​ជាតិចិន​អាយុ​៣៥​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត Alphard ស្លាក​លេខៈ ៤៥៤៦ ហើយ​ស្នាក់​នៅ​សណ្ឋាគារ ជី​ន​ប៉ិ​ព័រ​អ៊ី ស្ថិត នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ព្រះ​សីហ​នុ និង​ទី ២ – ស្ត្រីជន​ជាតិចិន​ម្នាក់​ទៀត អាយុ​២២​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត​ជាមួយ​អ្នកបើកបរ ហើយ​ស្នាក់​នៅ​សណ្ឋាគារ​ហ័​ង​ហ្គ័​ន​ជា​យី ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ជាមួយ​សង្សារ​។

ដែល​បច្ចុប្បន្ន ស្ត្រីជន​ជាតិចិន​ទាំង​២​នាក់ ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក និង​ផ្តល់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។ ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អំពាវនាវ​ដល់​អ្នក​ធ្លាប់​មាន​វត្តមាន​ចេញចូល​នៅ​ស​ណ្ឋា គារ​ជី​ន​ហ៊ី​ទាំង​៣​សាខា និង​អគារ​ស្នាក់​នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជី​ន​ប៉ី ចាប់ពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​សណ្ឋាគារ​ហ័​ង​ហ្គ័​ន​ជា​យី ចាប់ពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ឬ​ដឹង​ថា​ខ្លួន​ជា​អ្នក​ប៉ះពាល់​ជាមួយ​បុគ្គល​ទាំង​ពីរ​ខាងលើ ត្រូវ​មាន​ភាព​ស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ឱ្យ​បាន​ទាន់ ពេលវេលា ហើយ​ត្រូវ​ទៅ​ជួប​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ប្រចាំការ​នៅ​សាលា​បឋម​សិក្សា​- អនុ​វិទ្យាល័យ តេ​ជោ​សែន កម្មករ ស្ថិត​នៅ​វិ​ថី​ឯករាជ្យ​(​ផ្លូវ​១០០) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​តទៅ ដើម្បី​ក្រុមការងារ​ពិនិត្យ​យក​សំណាក​ធ្វើ​តេ​ស្តិ៍​រក​វីរុស​កូ​វី​ដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល ​។

បញ្ជាក់៖ រដ្ឋបាលខេត្តព្រះសីហនុ បានបិទទីតាំងចំនួន ៥ជាបណ្តោះអាសន្ន រួមមាន ៖ 1- Jin Bei Casino & Hotel 2- Jin Bei Palace Hotel 3 – Jin Bei Artisan Hotel 4 – អគារស្នាក់នៅរួមរបស់ជិញបុី 5- Crowne Plaza Hotel (សណ្ឋាគារហ័ងហ្គ័នជាយី) ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​រក​ឃើញ​ករណី​ឆ្លង​ថ្មី ចំនួន​៤០​នាក់​ទៀត ដែល​ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន ៣៨​នាក់ និង ២ ករណី​ជា​អ្នកដំណើរ​ពី​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ