ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​បន្ទប់​ជួល​! ​ប្រពន្ធ​ខ្មែរ​ទើប​​​មក​​ពី​ស្រុក បើកទ្វារ​ឃើញ​ប្តី​ចិន​ដេក​លើ​​​គ្រែ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​បាន​ប្រពន្ធ​ខ្មែរ​ម្នាក់ បាន​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល ក្រោយ​ពី​ប្រពន្ធ​បុរស​រូប​នេះ​ត្រឡប់​មក​ពី​លេង​ស្រុក​វិញ​ជាមួយ​ឪពុក​ម្តាយ និង​កូន រួច​ក៏​ចាក់​សោ​ទ្វារ​ចូល​មើល ស្រាប់តែ​ឃើញ​បុរស​រង​គ្រោះ​ដេក​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​បាន​ប្រពន្ធ​ខ្មែរ​ម្នាក់ បាន​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល ក្រោយ​ពី​ប្រពន្ធ​បុរស​រូប​នេះ​ត្រឡប់​មក​ពី​លេង​ស្រុក​វិញ​ជាមួយ​ឪពុក​ម្តាយ និង​កូន រួច​ក៏​ចាក់​សោ​ទ្វារ​ចូល​មើល ស្រាប់តែ​ឃើញ​បុរស​រង​គ្រោះ​ដេក​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ LI GEN JING ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជា​ជនជាតិ​ចិន​) មានមុខរ​បរជា​ជាង​សំណង់ រស់នៅ​ខេត្ត​យូ​ណា​ន ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០៨ ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​កាន់​លិខិតឆ្លងដែន​លេខ E46824058 ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៥ ហើយ​វី​សា​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ផុតកំណត់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ហើយ មន្ត្រី​នគរបាល​ជំនាញ និង​ពេទ្យ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល គឺថា​ជន​រង​គ្រោះជា​ជនជាតិ​ចិន​រូប​នេះ​បាន​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ផ្ទះ​ជួល​លេខ​៨​នោះ អាច​បាត់​បង់ជីវិត​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ខណៈ​ពេល​ដែល​ប្រពន្ធ​ទៅ​លេង​ស្រុក​ជាមួយ​ឪពុក​ម្តាយ លុះ​ត្រឡប់​មក​វិញ​ឃើញ​ទ្វារ​បន្ទប់​ជាប់​សោ ហើយ​ក៏​បាន​ចាក់សោ​ចូល​ទៅ ស្រាប់តែ​ឃើញ​ប្តី​បាត់បង់​ជីវិត​ទៅ​។

បើ​តាម​ស្ត្រី​ឈ្មោះ ច​ន សុខា អាយុ​៣២​ឆ្នាំ (​ជនជាតិ​ខ្មែរ​អះអាង​ជា​ប្រពន្ធ​ជន​រង​គ្រោះ​) បាន​ប្រាប់​ថា កាលពី​បុណ្យចូលឆ្នាំ​ចិន នាង​បាន​សុំ​ប្តី​ទៅ​លេង​ស្រុក​នៅ​ខេត្តបាត់ដំបង​ជាមួយ​កូន និង​ឪពុក​ម្តាយ ហើយ​ពេល​ត្រឡប់​មក​វិញ​គឺ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ។

ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​ប្រាប់​បន្ត​ថា ក្រោយ​ពេល​ត្រឡប់​មក​ពី​លេង​ស្រុក​វិញ មក​ដល់​មុខ​បន្ទប់​ជួល​ក៏​ឃើញ​ទ្វារ​បន្ទប់​ជាប់​សោ​ខាងក្នុង ហើយ​នាង​គោះ​ទ្វារ​យ៉ាងណា​ក៏​មិនឃើញ​ប្តី​នាង​ចេញ​មក​បើក​​ចាក់សោ​ដែរ ទើប​នាង​ចាក់សោ​ចូល​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ប្តី​របស់​នាង​ដេក​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​ទៅ​ហើយ ក្រោយមក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា ប្តី​របស់​នាង​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ និង​បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រមទាំង​លេបថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​ជា​ប្រចាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ