ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ​៖ រឿង​ជនជាតិ​ចិន​២០​នាក់​កើត​កូ​វី​ដ​១៩​រត់គេច​ពី​កន្លែង​ច​ត្តា​ឡី​ស័ក​ជា​រឿង​មិន​ពិត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រយៈពេល ២ ថ្ងៃ​ចុង​ក្រោយ​នេះ​មានការ​ចែកចាយ​នូវ​សម្លេង​សារ​ក្នុង​បណ្តាញ​សង្គម​ដោយ​អះអាង​ថា​ជា​សម្លេង​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហុ​ន​បាន​ចេញ​បទបញ្ជា​ទៅ​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ខេត្ត​តាម​រក​និង​ស្ទាក់​គ្រប់​ផ្លូវ​ចេញ​-​ចូល​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ដោយ​ក្នុង​សារ​សម្លេង​នោះ​បាន​និយាយ​ថា គឺ​មាន​ជនជាតិ​ចិន​ប្រមាណ​ជាង…

ខេត្ត​ព្រះ​សីហ​នុ ៖ រយៈពេល ២ ថ្ងៃ​ចុង​ក្រោយ​នេះ​មានការ​ចែកចាយ​នូវ​សម្លេង​សារ​ក្នុង​បណ្តាញ​សង្គម​ដោយ​អះអាង​ថា​ជា​សម្លេង​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហុ​ន​បាន​ចេញ​បទបញ្ជា​ទៅ​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ខេត្ត​តាម​រក​និង​ស្ទាក់​គ្រប់​ផ្លូវ​ចេញ​-​ចូល​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ដោយ​ក្នុង​សារ​សម្លេង​នោះ​បាន​និយាយ​ថា គឺ​មាន​ជនជាតិ​ចិន​ប្រមាណ​ជាង ២០​នាក់ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺជា «​រឿង​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ​» ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​នា​រាត្រី​ថ្ងៃ​ទី ២៣ ខែកុម្ភៈ លោក​គួ​ច ចំរើន បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​រឿង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា​មាន​ចិន​២០​នាក់​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​គ្មាន​ទេ ។ សូម​បញ្ជាក់​ជូន​ចឹ​ង​» ។ លោក​បាន​បន្ត​ថា​សម្លេង​នោះ​គឺជា​ការ​កាត់ត​សម្លេង​ចាស់​កន្លង​មក​ដែល​ជា​បទបញ្ជា​ក្នុង​ការ​ចាត់តាំង​កម្លាំង​ត្រួតពិនិត្យ​តាម​ច្រក​ជើង​គោក និង​ជើង​ទឹក ដើម្បី​ទប់ស្កាត់​និង​បង្ការ​នូវ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩

«​តែ​សម្លេង​ដែល​គេ​បាន​យក​ទៅ​កាត់ត ផ្សារ​ភ្ជាប់​គ្នា​មាន​ទាំង​សម្លេង​ខ្ញុំ មាន​ទាំង​សម្លេង​របស់​ឧត្តមសេនីយ៍​មេបញ្ជាការ​ប៉េ​អ៊ឹម​នោះ​គឺជា​បទបញ្ជា​ដែល​យើង​បាន​ធ្វើការ​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ចូល​ទេ ដែល​ជា​ការ​ព្រួយបារម្ភ​របស់​យើង​ក្នុង​រយៈពេល​កន្លង​ទៅ ដែល​យើង​ខ្លាច​មានការ​ជ្រៀត​បន្លំ​ចូល​តាម​ព្រំដែន នៅ​ពេល​ដែល​ការ​ទប់ស្កាត់​តាម​ព្រំដែន​គោក​រឹង​មាំ​ហើយ​នោះ ខ្ញុំ​បាន​ណែនាំ​ដាក់​បទបញ្ជា​សម្រាប់​ការ​គ្រប់គ្រង​ការពារ ក្រែងលោ​គេ​មាន​លួច​ជ្រៀតចូល​តាម​ផ្លូវទឹក​» ។ លោក គួ​ច ចំរើន បញ្ជាក់​។

លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​បន្ត​ថា «​ចឹ​ង​ទាំង​សម្លេង​ខ្ញុំ ទាំង​សម្លេង​របស់​មេបញ្ជាការ​អាវុធហត្ថ គឺ​និយាយ​ក្នុង​ផែនការ​និង​បទបញ្ជា​កាលពី​ពេល​នោះ​ទេ ។ តែ​ត្រូវ​បាន​យក​មក​កាត់ត យក​មក​ក្រ​ឡៃ​បំភ័ន្ត​សាធារណៈ​មតិ​ថា​មាន​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​២០​នាក់ ហើយ​រត់​ចេញ​នោះ​ទេ ។ ចំណុច​នេះ​គឺ​គ្មាន​ទេ សូម​បញ្ជាក់​ច្បាស់លាស់​ដូច្នេះ ។ អ្នក​ដែល​ផ្សព្វផ្សាយ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​» ។

យ៉ាងណាមិញ​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​នេះ​កម្ពុជា​បាន​រក​ឃើញ​ស្ត្រីជន​ជាតិចិន​២​រូប មាន​អាយុ ៣៥ ឆ្នាំ និង ២២ ឆ្នាំ វិជ្ជមាន​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី ១៦ និង​ថ្ងៃ​ទី ២០ ខែកុម្ភៈ ហើយ​អ្នក​ទាំង​ពីរ​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ