ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ភិក្ខុ​គ្រាន់តែ​មាន​សទ្ធា​ចំពោះ​ព្រះ​ពុទ្ធ​ក៏​បាន​ស្ថានសួគ៌

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​ធម៌​តថាគត​បាន​សម្ដែង​ល្អ​ហើយ​យ៉ាងនេះ បើ​ភិក្ខុ​ទាំងឡាយ​ណា គ្រាន់តែ​មាន​សទ្ធា គ្រាន់តែ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​តថាគត ភិក្ខុ​ទាំងឡាយ​នោះ​ទៅ​ខាង​មុខ នឹង​បាន​ស្ថានសួគ៌ ។ សេចក្តី​នេះ​ព្រះ…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​ធម៌​តថាគត​បាន​សម្ដែង​ល្អ​ហើយ​យ៉ាងនេះ បើ​ភិក្ខុ​ទាំងឡាយ​ណា គ្រាន់តែ​មាន​សទ្ធា គ្រាន់តែ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​តថាគត ភិក្ខុ​ទាំងឡាយ​នោះ​ទៅ​ខាង​មុខ នឹង​បាន​ស្ថានសួគ៌ ។

សេចក្តី​នេះ​ព្រះ អង្គ​ទ្រង់​សំដៅយក​ពួក​បុគ្គល អ្នក​ចម្រើន​វិបស្សនា ដែល​មិន​មាន​អរិយ​ធម៌​ដទៃ គឺ​មាន​ត្រឹមតែ​ការ​ជឿ ត្រឹមតែ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​តថាគត​ប៉ុណ្ណោះ ។

តាម​ពិត​ពួក​វិ​បស្ស​ក​ភិក្ខុ អង្គុយ​តាំង​ផ្ដើម​វិបស្សនា ព្រោះតែ​កើតការ​ជឿ កើត​សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ​ទសពល ភិក្ខុ​ទាំងនោះ​គឺ​ហាក់ដូចជា ការ​ជឿ​នោះ សេចក្ដី​ស្រឡាញ់​នោះ​ចាប់ដៃ យក​ទៅ​ដាក់​នៅ​ស្ថានសួគ៌​ដូច្នោះ​ឯង ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ