ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ណែនាំ​ផ្ទាល់ដល់ម្ចាស់ក្លិប​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត សូមផ្អាកជាបន្ទាន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ចុះ​ណែនាំ​ផ្ទាល់​ដល់​ក្លឹ​ប​កំសាន្ត ឌី​ស្កូ​ថែ​ក​ បៀ​ល​ហ្គា​ឌិន ខា​រ៉​អូរ​ខេ​ អោយ​ផ្អាកការ​​ធ្វើ​អាជីវកម្ម​ ដើម្បី​​ចូលរួម​បង្កា​រ និងទប់ស្កាត់ការឆ្លងជំងឺ​កូ​វី​ដ​១៩​កាលពី​យប់​ថ្ងៃ​ទី​២៣…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ចុះ​ណែនាំ​ផ្ទាល់​ដល់​ក្លឹ​ប​កំសាន្ត ឌី​ស្កូ​ថែ​ក​ បៀ​ល​ហ្គា​ឌិន ខា​រ៉​អូរ​ខេ​ អោយ​ផ្អាកការ​​ធ្វើ​អាជីវកម្ម​ ដើម្បី​​ចូលរួម​បង្កា​រ និងទប់ស្កាត់ការឆ្លងជំងឺ​កូ​វី​ដ​១៩​កាលពី​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​។

ការចុះទៅ គឺ​មានការ​ដឹកនាំ​​​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​រួម​ជា​មន្ត្រី​និង​កងកម្លាំង​ចុះ​ណែនាំ​ដល់​ប​កំសាន្ត ឌី​ស្កូ​ថែ​ក​បៀ​ល​ហ្កា​ឌិន ខា​រ៉​អូរ​ខេ ​។

លោក គាត ហ៊ុ​ល បាន​ប្រាប់​ថា ​ជា​សារ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ដាក់​វិធានការ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ ហើយ​លោក​បាន​ដឹកនាំ​មន្ត្រី​ និង​កង​កម្លាំង​បាន​ចុះ​ផ្សព្វ​ផ្សាយ​ណែនាំ​ដល់ទី​តាំង​ផ្ទាល់​ក្លឹ​ប​កំសាន្ត ឌី​ស្កូ​ថែ​ក​បៀ​ល​ហ្កា​ឌិន ខា​រ៉​អូរ​ខេ​អោយ​ផ្អាក់​អា​ធ្វើ​អាជីវ​កម្ម​ត្រូវ​ចូល​បង្កា​ទប់ស្កាត់​កូ​វី​ដ​១៩​មិន​អោយ​កើត​មាន​ក្នុង​សហគមន៍​។

លោក​បាន​បញ្ជាក់​ថា​​​ការ​ចុះ​ផ្សព្វផ្សាយ​និង​ណែនាំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ការ​ត្រួតពិនិត្យ​អោយ​បាន​ម៉ឺងម៉ាត់​ជាប់​ជា​ប្រចាំ​របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជូន​ដល់​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កំសាន្ត នៅ​ពេល​ស្ថានភាព​កូ​វី​ដ​១៩​មានការ​រីក​រាលដាល​ឆ្លង​ក្នុង​សហគមន៍​បាន​ផ្ទុះ​ឡើង​២០ កុម្ភៈ នេះ​។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា​៖​ជា​ស្មារតី​ចូលរួម​បង្កា​និង​ទប់ស្កាត់​កូ​វី​ដ​១៩​ និង​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កំសាន្ត​ទាំង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បញ្ឈ​ប់សកម្មភាព​អាជីវកម្ម​រហូត​ដល់​ជូនដំណឹង​ជា​ថ្មី​ស្តី​ពី​ការ​បន្ធូរបន្ថយ ​ឬ​កែសម្រួល​វិធានការ​នៅ​ពេល​ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ