ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​និព្វាន​ប្រែ​ថា​ដូច​ម្តេច ?

3 ឆ្នាំ មុន

នៅ​ក្នុង​អត្ថ​កថា​បាន​ពន្យល់​ពាក្យ​ព្រះ​និព្វាន​យ៉ាង​ដូច្នេះ « និព្វាន » ប្រែ​ថា​ការ​មិន​មាន​តណ្ហា​ហៅ​ថា​ព្រះ​និព្វាន ត្រង់​សេចក្តី​ថា ការ​មិន​មាន​តណ្ហា​នេះ​ហើយ​គឺជា​ទីបំផុត​នៃ​វដ្ដទុក្ខ ដោយ​អំណាច​នៃ​អរិយ​មគ្គ​ជា​ផ្លូវ​ដ៏​ប្រសើរ​ថ្លៃថ្លា ។ អ្វី​ទៅ​ដែល​ហៅ​ថា​តណ្ហា…

នៅ​ក្នុង​អត្ថ​កថា​បាន​ពន្យល់​ពាក្យ​ព្រះ​និព្វាន​យ៉ាង​ដូច្នេះ « និព្វាន » ប្រែ​ថា​ការ​មិន​មាន​តណ្ហា​ហៅ​ថា​ព្រះ​និព្វាន ត្រង់​សេចក្តី​ថា ការ​មិន​មាន​តណ្ហា​នេះ​ហើយ​គឺជា​ទីបំផុត​នៃ​វដ្ដទុក្ខ ដោយ​អំណាច​នៃ​អរិយ​មគ្គ​ជា​ផ្លូវ​ដ៏​ប្រសើរ​ថ្លៃថ្លា ។

អ្វី​ទៅ​ដែល​ហៅ​ថា​តណ្ហា ? តណ្ហា​ប្រែ​ថា​ចំណង់​ដូច​ជា​ចង់បាន​នេះ ចង់បាន​នោះ រវល់​តែ​ចង់បាន​អ្វី​ៗ ល្អ​ណាស់​ៗ​ដូច​អ្នក​ដទៃ ទើប​បានជា​ភ្លេច​អ្វី​ដែល​ជា​ប្រភព​នាំ​ឱ្យ​យើង​មាន​សេចក្ដីសុខ នេះ​ក៏​ព្រោះតែ​តណ្ហា​នេះឯង​ដឹកមុខ ។

តាម​ពិត​ទៅ​អ្វី​ដែល​នាំ​ឱ្យ​យើង​មាន​សេចក្ដីសុខ​នោះ​គឺ ទាក់ទង​នឹង​ការ​អប់រំ​ចិត្ត មិន​ភ្លើតភ្លើន​នឹង​របស់​ក្នុង​លោក​នេះ​ឯណោះ​វិញ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​ក្ស័យ​តណ្ហា​ដោយ​អរិយ​មគ្គ​គឺ​ព្រះ​និព្វាន​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ