ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​កូវីដ១៩ ម្តងនេះ​ ៤០​នាក់​ ហើយ​សុទ្ធសឹងតែ​ជា​ជនជាតិ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤០​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤០​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​ថា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ សរុប​៤០​នាក់ ក្នុង​នោះ​ចំនួន​២​នាក់ ជា​ស្ត្រីជន​ជាតិចិន បាន​ធ្វើ​ដំណើរ​ដំណើរ​មក​កម្ពុជា​ដោយ​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ អ្នក​ទាំង​២​នាក់​បាន​ទៅ​ធ្វើតេស្ត ដើម្បី​សុំ​វិញ្ញាបនបត្រ បញ្ជាក់​សុខភាព កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ដោយ​លទ្ធផល​បង្ហាញ​ថា អ្នក​ទាំង​២​មាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ក្រសួងបានបន្ត អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៣៨នាក់ ក្នុងនោះមានជនជាតិចិន៣៥នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់ ។ ដោយឡែក​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន​១​នាក់​ជា​អ្នកដំណើរ ។

សូម​ជម្រាប​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០២១​មាន​ចំនួន​៦៣៣​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៧៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៤២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ