ម៉ូតូ​កង់​បី​ឥណ្ឌា​សង្ស័យ​អ្នកបើកបរ​ស្រវឹង បើក​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម៉ូតូ​កង់​បី​ឥណ្ឌា​សង្ស័យ​អ្នកបើកបរ​ស្រវឹង បើក​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង

1 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង រង​ការ​ខូចខាត​ហើយ មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ព្យាយាម​បើក​រត់គេច​ខ្លួន​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ម្ចាស់​រត់គេច​បាត់​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ…


រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង រង​ការ​ខូចខាត​ហើយ មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ព្យាយាម​បើក​រត់គេច​ខ្លួន​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ម្ចាស់​រត់គេច​បាត់​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ជិត​នឹង​ផ្សារ​រាត្រី ផ្លូវ​លូ​ប្រាំ កែង​ផ្លូវ​បេតុង សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។ តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា៖

មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IF-8494 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លូ​ប្រាំ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ ម៉ាក​MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-7811 ជិះ​ដោយ​បុរស​ម្នាក់​ចេញពី​ផ្លូវ​បេតុង រង​ការ​ខូចខាត​ផ្ទែ​ក​ខាង​មុខ ស្រាប់តែ​ម៉ូតូ​កង់​បី​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AO-2187 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ទៀត​ក្នុង​តាម​ផ្លូវ​លូ​ប្រាំ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ដៅ រង​ការ​ខូចខាត​ខ្ទេច តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ​នោះ​ទេ​។

ភ្លាម​ៗ​នោះ​ដែរ អ្នក​បើកម៉ូតូ​កង់​បី​ឥណ្ឌា មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ ព្យាយាម​បើក​ម៉ូតូ​កង់​បី​គេច​រថយន្ដ​ដល់​ផ្លូវ​បេតុង លេខ​៨២ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​ដដែល ក៏​ជ្រុល​ទៅ​កៀរ​នឹង​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​ខាងស្តាំ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហើយ​ភ្លាម​ៗ​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ក៏​បាន​រត់​ខ្លួន​បាត់​ស្រមោល ដោយឡែក​ម៉ូតូ​ដែល​ត្រូវ​កង់​បី​ឥណ្ឌា បើក​កៀរ​រង​ការ​ខូចខាត​តិចតួច​ក៏​ជិះ​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត​។ ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​ចំនួន​៣​គ្រឿង ទាំង​កង់​បី​ឥណ្ឌា​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ រង់ចាំ​ភាគី​បង្ក​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ខាង​ម៉ូតូ​រង​គ្រោះ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕ ដោយ ៖ យឹ​ម ឈឿ​ន​