ឥតខ្ចោះតែម្តងម្ចាស់ឆ្នាំទាំង៦នេះង៉ូវហេងល្អខ្លាំងណាស់នៅរង្វង់៥ថ្ងៃនេះ តាមជើងលេខស្តេចហោរចិនសែបានប្រាប់ថា ក្នុងកំឡុងប្រាំថ្ងៃចាប់ពីថ្ងៃ២៤ដល់២៨ចុងខែកុម្ភៈ ជាថ្ងៃមាស ថ្ងៃពេជ្រ ថ្ងៃលាភសំណាងនៃមហាឆ្នាំទាំង៦ ខាល ជូត មមែ ម្សាញ់ ឆ្លូវ ច មានលាភ មានសំណាងធំ មានលុយ មាសប្រាក់ហូរចូលច្រើន ង៉ូវហេងល្អប្រសើរ ដួងរាសីឡើងខ្ពស់ត្រដែត ប្រាថ្នាអ្វីបានសម្រេចដូចបំណង ។ ប្រញាប់បញ្ជូនសារបួងសួងសុំលាភសំណាងឥឡូវនេះភ្លាម ។
ឆ្នាំខាល ស្តេចខ្លា ប្រាំថ្ងៃនេះលេខនាំសំណាង៦៦៦៦៦៦ លោកអ្នកសម្បូរលុយចាយ រាសីឡើងខ្លាំងផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ ។ អ្នកកើតឆ្នាំនេះជាប្រភេទមនុស្សមានឫទ្ធិអំណាចស្ថិតនៅលើកំពូលភ្នំទ្រព្យ មានទ្រព្យមហាសាល និងមានបញ្ញាច្រើន ជាអ្នកចូលចិត្តជួយអ្នកដទៃ និងមានគេស្រឡាញ់រាប់អានគ្រប់ទិសទី ។ ការងារទាំងឡាយរីកចម្រើនទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ ។ រីឯសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយាមានតែភាពល្អូកល្អិន និងស្រស់ស្រាយរកគ្នាកាន់តែខ្លាំង ។
ឆ្នាំជូត កណ្តុរមាសនៅកំឡុងប្រាំថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត លេខហេង៣៥៣៦ប្រកបកិច្ចការអ្វីក៏បានសម្រេចជោគជ័យ ទទួលផលជាទីកក់ក្តៅ ពិសេសក្តីបំណងដ៏ធំរបស់លោកអ្នកទាំងអម្បាលម៉ានបានមកដល់ហើយ ប្រាកដជាមានហេងហេងជាក់ជាមិនខាន ។ បើអ្នកប្រកបរបររកស៊ីជួញដូរប្រាកដជាទទួលបានផលសមប្រកបខ្លាំងណាស់ប្រៀបបាននឹងភ្លៀងធ្លាក់ពីលើអាកាស ពោលគឺប្រាក់ចូលមកដូចចាក់ទឹក។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងការយោគយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំមមែ កំពូលពពែនៅរង្វង់ប្រាំថ្ងៃនេះលោកអ្នកសម្បូរលុយចាយណែនៗហោប៉ៅ មានង៉ូវហេងឡើងខ្លាំង និងមានលាភធំចូលមកលើសពេលណាៗទាំងអស់ ។ អ្នកកើតឆ្នាំនេះ ធាតុមាសក្នុងកែវមណី មានយសស័ក្តិឧត្តុង្គឧត្តមខ្ពង់ខ្ពស់ និងបានជាអ្នកមានទ្រព្យសម្បត្តិច្រើន ។ ពណ៌នៃលាភសំណាង ពណ៌លឿង, លេខនាំលាភ៩៩៩៩៩ ។ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន លុយកាក់ចូលមកកបប្រសើរ ។ រីឯសម្ព័ន្ធភាពស្នេហា បុរសស្ត្រីមានតែការស្រស់ស្រាយរកគ្នាកាន់តែខ្លាំង ។
ឆ្នាំម្សាញ់ ពស់ធំរាសីឡើងខ្ពស់ត្រដែត លេខនាំសំណាង ១៩០ នៅរង្វង់ប្រាំថ្ងៃនេះដួងរាសីលោកអ្នកល្អប្រសើរខ្លាំងណាស់ ជាឱកាសល្អក្នុងការសម្រេចចិត្ត ចរចា ឬធ្វើកិច្ចសន្យា និងការផ្លាស់ប្តូរការងារអ្វីមួយ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានការទិញចូលលក់ចេញចំណេញច្រើន ។ ការធ្វើដំណើរទៅទីជិតឆ្ងាយមានតែក្រុមមនុស្សល្អៗជួយជ្រោមជ្រែង ជួយយកអាសា និងគាំពារជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាស្វាមីភរិយា កំលោះក្រមុំមានតែការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់ ។
ឆ្នាំឆ្លូវ ស្តេចគោមានសំណាងធំ លេខនាំលាភ ១៩១ ទទួលបានសម្បត្តិគហិបតី និងមានសំណាងល្អតាមជាប់ខ្លួនរហូត ។ តាមទំនាយពីកំពូលហុងស៊ុយចិនសែបានអះអាងថា នៅរង្វង់ប្រាំថ្ងៃនេះមានលាភធំ លុយធំចូលមកដល់ រាសីខ្ពស់ត្រដែតទទួលបានសម្បត្តិមហាសេដ្ឋីមានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ការងាររកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់ចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មកណាប្រសព្វតែភាពសុខសាន្តតាមដងផ្លូវរហូត ។ រីឯបញ្ហាស្នេហាវិញ គូស្វាមីភរិយា កំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាជានិច្ច ។
ឆ្នាំច សុនខមហាសំណាង មានលាភហូរចូលបន្ត ទទួលបានសម្បត្តិមន្ត្រីជាន់ខ្ពស់ មានលាភសំណាងតាមជាប់ជានិច្ច ។ តាមទំនាយកំពូលហោរាចិនអះអាងថានៅរង្វង់ប្រាំថ្ងៃនេះលាភធំ លុយហូរចូលមកផ្ទួនៗ រាសីឡើងខ្ពស់ត្រដែត មានលាភដូចសេដ្ឋីរយលាន មានលាភ មានជ័យ សិរីមង្គលមហាប្រសើរ ។ រាល់ការងាររកទទួលទាន មានលាភ មានលុយចូលច្រើនទ្វេដង ។ ចំណែកការធ្វើដំណើរទៅណាមកណា ជួបតែភាពសុខសាន្តតាមផ្លូវរហូត ។ រីឯបញ្ហាស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយរកគ្នាប្រពៃណាស់ លេខនៃលាភសំណាង១៧១៨ ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាភពផែនដី ទេវតាទ្រព្យ ព្រះអង្គមាស លោកយាយពេញ ព្រះអង្គដងកើសូមជួយលើករាសីដល់អ្នកកើតឆ្នាំទាំងនេះឲ្យជួបតែសុខសប្បាយ ចម្រុងចម្រើន ទទួលបានហេងហេង មានលាភ មានជ័យ មានលុយច្រើនចូលមកពោរពាស ៕ សាន សារិន
ចែករំលែកព័តមាននេះ