ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​គ្រាន់តែ​ឃើញ​ឡាន​មក​ភ្លាម​នាំ​គ្នា​រត់គេច​ទាំ​ង​ព្រលឹង​ចុង​សក់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​១​គ្រឿង​បាន​ជ្រុល​ក្បាល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក្រឡាប់ចាក់​ស៊ីម៉ង់​តិ៍​នៅ​លើ​ដងផ្លូវ ខណ​:​ម្ចាស់​បើកបរ​រថយន្ត​មាន​ស៊ីម៉ង់​តិ៍​ពេញ បម្រុង​ចាក់​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្សារ​ប៉ា​ហ៊ី ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី បណ្តាល​ឱ្យ​រថយន្ត​ថយក្រោយ​រហូត​ដល់​ក្រឡាប់​ក្បាល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។ តែ​សំណាងល្អ​ពេល​ប្រជាពលរដ្ឋ​ក្រឡេក​ឃើញ​បែប​នេះ​ក៏​នាំ​គ្នា​រត់គេច​ទាំង​ព្រលឹង​ចុង​សក់…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​១​គ្រឿង​បាន​ជ្រុល​ក្បាល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក្រឡាប់ចាក់​ស៊ីម៉ង់​តិ៍​នៅ​លើ​ដងផ្លូវ ខណ​:​ម្ចាស់​បើកបរ​រថយន្ត​មាន​ស៊ីម៉ង់​តិ៍​ពេញ បម្រុង​ចាក់​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្សារ​ប៉ា​ហ៊ី ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី បណ្តាល​ឱ្យ​រថយន្ត​ថយក្រោយ​រហូត​ដល់​ក្រឡាប់​ក្បាល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។

តែ​សំណាងល្អ​ពេល​ប្រជាពលរដ្ឋ​ក្រឡេក​ឃើញ​បែប​នេះ​ក៏​នាំ​គ្នា​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ ដែល​ហេតុការណ៍​រថយន្ត​ក្រ​ឡូ​ក​ស៊ីម៉ង់​ដាច់​ហ្វ្រាំង​ក្រឡាប់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​ក្បែរ​ផ្សារ​ផ្សារ សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ៖ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ដោយ បើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍ ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0346 រង​ការ​ខូចខាត​យ៉ាងដំណំ និង​បែកបាក់​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ។


ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​មាន​ស៊ីម៉ង់​តិ៍​ពេញ បម្រុង​នឹង​យក​ទៅ​ចាក់​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​រអិល​ថយក្រោយ​សន្សឹម​ៗ ហើយ​អ្នកបើកបរ​រថយន្ត ខំប្រឹង​បួង​ចង្អូ​ត​ឱ្យ​ត្រង់​ផ្លូវ​លុះដល់​កន្លែងផ្ទះ​កើតហេតុ ស្រាប់តែ​បែរ​ក្បាល​ចូល​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់ចាក់​ស៊ីម៉ង់​តិ៍​ពេញ ផ្លូវ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​នគរបាល និង​ម្ចាស់​រថយន្ត​ចុះ​ទៅ​ពិនិត្យ ដើម្បី​រៀបចំ​យក​រថយន្ត​ខាងលើ​ទៅ​ជួសជុល និង​ធ្វើការ​សង​ថ្លៃ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ដើម្បី​បញ្ចប់​បញ្ហា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ