ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបការ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបមង្គលការ ហើយបើមិនអាចពន្យារពេល​បានទេ…

ភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសឲ្យប្រជាពលរដ្ឋ ពន្យារពេលរៀបមង្គលការ ហើយបើមិនអាចពន្យារពេល​បានទេ សូម​ឲ្យកាត់​បន្ថយ​ចំនួន​អ្នកចូលរួម​ ដើម្បីរក្សាគម្លាតសុវត្ថិភាព​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងទីកន្លែង ដែលមានផលប៉ះពាល់នៃការឆ្លងកូវីដ១៩ សូមមកយកសំណាក រួចហើយ​ធ្វើចត្តាឡីស័ក​។ ក្នុងនោះ មានអ្នករត់តាក់ស៊ី និងម៉ូតូកង់បី ជាដើម។​

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអង្វរកដល់ប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីកុំ​ឲ្យឆ្លងរាលដាលកូវីដ១៩។ នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ព្រោះយើងឃើញពន្លឹខ្លះ តែនៅទីងងឹតច្រើនទៀត រកមិនបាន​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៅកាន់ក្រសួងស្ថាប័ននានា ត្រូវពន្យារពេល ហើយបើមិនអាចពន្យារកិច្ចប្រជុំបាន ក៏ត្រូវធ្វើតាមអនឡាញ។ សម្តេចក៏នឹងពិចារណា កម្មវិធី​របស់សម្តេច នៅក្នុងសប្តាហ៍នេះ គឺសន្និបាត​ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កុម្ភៈ និងកម្មវិធីសម្ពោធសណ្ឋាគារអាមេរិក នៅភ្នំពេញ នាថ្ងៃទី២៦កុម្ភៈ តើត្រូវ​លើកពេលឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចមិន​បិទសកម្មភាពជា​សេដ្ឋកិច្ចនោះទេ ដូចជា រោងចក្រ ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា តែត្រូវរក្សាគម្លាតសុវត្ថិភាព​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ប្រគល់សិទ្ធិដល់​អភិបាល​រាជធានីខេត្ត បិទអាហារដ្ឋាន​ ភោជនីយដ្ឋាន និងកន្លែងលក់ដូរទាំងឡាយណា ដែល​មិនគោរពតាមវិធានសុខាភិបាល ក្នុងកិច្ចការការពារ​ជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ឲ្យអភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាសជូនប្រជាពលរដ្ឋអ្នកក្រីក្រ នៅតាមផ្សារ និងកន្លែងលក់ដូរ។

សម្តេចបានប្រកាសឲ្យប្រជាពលរដ្ឋ បន្តពាក់ម៉ាសនៅពេលធ្វើដំណើរតាមផ្លូវ។ ម៉ាស ជាមធ្យោបាយ​ ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា កុំឡើង​មកកាន់រាជធានីភ្នំពេញ ជៀសវាង​ការកកស្ទះចរាចរណ៍ ដែលជាមូលហេតុមួយ ក្នុងការចម្លង​ជំងឺកុវីដ១៩ ផងដែរ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ មិនបានថមថយទេ ហើយបន្តឆ្លង ដោយនៅសល់សំណាក់ច្រើនទៀត ដែលកំពុងវិភាគរកជំងឺកូវីដ១៩។ នៅល្ងាចនេះ រកឃើញ ១៣នាក់ទៀត ហើយការធ្វើតេស្ត មិនទាន់បញ្ចប់នៅឡើយទេ។

សម្តេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា ក្នុងរង្វង់ ៣ថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ឡើងដល់ជិត ១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មាន តាំងពីកម្ពុជា មានកូវីដ១៩​៕