ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​សម្រេច​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ផ្អាក​ដំណើរការ​២​ស​ប្តា​ហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​លេខ​១៦ អយក​.​សណ​ន ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់​ថា ៖ ដោយសារ​ស្ថានភាព…


រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​លេខ​១៦ អយក​.​សណ​ន ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់​ថា ៖ ដោយសារ​ស្ថានភាព នៃ​ការ​ចម្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​ក្នុង​សហគមន៍​២០ កុម្ភៈ មាន​លក្ខណៈ​ធំ​ជាង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ព្រមទាំង​យោង​អនុសាសន៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្ដោះអាសន្ន រយៈពេល ០២​ស​ប្តា​ហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ